ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​រថយន្ដ​កាមរី​ឆ្លាម​ដឹក​ឈើ​គ្រញូង​កណ្ដាល​ថ្ងៃ​

10 ឆ្នាំ មុន

ខេត្ដ​កំពង់ធំ​ ៖​ រថយន្ដ​កាមរី​ឆ្លាម​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​៩៨​ ពណ៌​ត្រីឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A-7376 ដែល​ដឹក​ឈើ​គ្រញូង​ឆ្លង​កាត់​ខេត្ដ​កំពង់ធំ​ ឆ្ពោះ​ទៅ​កាន់​ខេត្ដ​កំពង់​ចាម​ ដើម្បី​ដឹក​ចេញ​បន្ដ​ទៅ​ប្រទេស​វៀត​ណាម​ ​បាន​ត្រូវ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ស្ទោង​ សហការ​ជា​មួយកម្លាំង​នគរបាល​ខេត្ដ​ កម្លាំង​ប្រតិបត្ដិ​ការ​សឹករង​ខេត្ដ​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ ឃាត់​ចាប់​បាន​ កាល​ពី​វេលា​

ខេត្ដ​កំពង់ធំ​ ៖​ រថយន្ដ​កាមរី​ឆ្លាម​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​៩៨​ ពណ៌​ត្រីឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A-7376 ដែល​ដឹក​ឈើ​គ្រញូង​ឆ្លង​កាត់​ខេត្ដ​កំពង់ធំ​ ឆ្ពោះ​ទៅ​កាន់​ខេត្ដ​កំពង់​ចាម​ ដើម្បី​ដឹក​ចេញ​បន្ដ​ទៅ​ប្រទេស​វៀត​ណាម​ ​បាន​ត្រូវ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ស្ទោង​ សហការ​ជា​មួយកម្លាំង​នគរបាល​ខេត្ដ​ កម្លាំង​ប្រតិបត្ដិ​ការ​សឹករង​ខេត្ដ​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ ឃាត់​ចាប់​បាន​ កាល​ពី​វេលា​ម៉ោង​២​និង​១២​នាទី​រសៀល​ថ្ងៃទី​២៦​​ មិថុនា​ ។​

លោក​ តុង​ យី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្ទោង​ប្រាប់​ថា​ មុន​ពេល​ចាប់​ឃាត់​រថយន្ដ​កាមរី​មួយ​គ្រឿង​នេះ​​ លោក​បាន​ទទួល​ព័ត៌មាន​ថា​ មាន​រថយន្ដ​មួយ​គ្រឿង​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ខេត្ដ​សៀម​រាប​ឆ្លង​កាត់​ខេត្ដ​កំពង់ធំ​ ហើយ​លោក​ក៏​បាន​ឱ្យ​កម្លាំង​ស្ទាក់​រថយន្ដ​នោះ​ តែ​រថយន្ដ​នោះ​មិន​ឈប់​ទេ​ ថែម​ទាំង​បាន​ខោក​ជា​មួយ​រថយន្ដ​សមត្ថកិច្ច​ទៀត​ បណ្ដាល​ឱ្យ​ខូច​ខាត​ជញ្ជាំង​ផ្នែក​ខាង​ឆ្វេង​ ។​ លុះ​មក​ដល់​ចំណុច​វាលស្រែ​១០០​​​ ស្ថិត​ក្នុង​ភូមិ​កំពង់​ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ទើប​ឃាត់​រថយន្ដ​នោះ​បាន​ ចំណែក​អ្នក​បើក​បរ​ភ័យ​ស្លន់​ស្លោ​បើក​ទ្វារ​រថយន្ដ​ចុះ​រត់​បាត់​ស្រមោល​ទាំង​ព្រលឹង​ចុង​សក់​ ។​

កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បាន​នាំ​យក​រថយន្ដ​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្ទោង​ធ្វើ​ការ​វាស់​វែង​ជា​មួយ​មន្ដ្រី​ជំនាញ​​ ។​ ឈើ​នៅ​ក្នុង​រថយន្ដ​មាន​ចំនួន​៧៤​ដុំ​ ទម្ងន់​៩៥៥​គីឡូក្រាម​ស្មើ​នឹង​០,៧៩៦​ម៉ែត្រ​គូប​ ត្រូវ​បាន​រក្សា​ទុក​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់​ ៕​