ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​ពិការ​ខ្វិន​ដៃជើង​​​គ្មាន​​ទី​ពឹង​13​នាក់​ទទួល​បាន​​រទេះ​រុញ​​ និង​អំណោយ​

10 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​​​ ៖ ​ ជន​ពិកា​រ​ខ្វិន​ដៃ​ខ្វិ​ន​ជើង​​​គ្មាន​ទី​ពឹង​​ចំនួន​​១៣នាក់​​​​ ដែល​អាជ្ញាធរ​​​​មូល​ដ្ឋាន​​និង​ភ្នាក់​ងារ​​កាក​បាទក្រហម​​​ខេត្ត​ប្រទះឃើញ​​តាមឃុំ​​ចំនួន​​​៥​គឺ ​ឃុំ​តាលោ ស្នាម​ព្រះ ​បឹងខ្នារ មេ​ទឹក​ និង​​ឃុំ​បឹង​បត់​កណ្ដាល​​​ ក្នុង​ស្រុក​បាកន​ បានមក​ទទួល​អំណោយ​​​ពី​សា​ខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​​កាល​ពី​រសៀល​ថ្ងៃទី​​​២៦ មិថុនា ​​​​​ដោយ​មានការ​អញ្ជើញ​ចូល​រួម​​​ពី​លោក​​​​ខូយ សុខា ​អភិបាល​

ខេត្ត​ពោធិ៍សាត់​​​ ៖ ​ ជន​ពិកា​រ​ខ្វិន​ដៃ​ខ្វិ​ន​ជើង​​​គ្មាន​ទី​ពឹង​​ចំនួន​​១៣នាក់​​​​ ដែល​អាជ្ញាធរ​​​​មូល​ដ្ឋាន​​និង​ភ្នាក់​ងារ​​កាក​បាទក្រហម​​​ខេត្ត​ប្រទះឃើញ​​តាមឃុំ​​ចំនួន​​​៥​គឺ ​ឃុំ​តាលោ ស្នាម​ព្រះ ​បឹងខ្នារ មេ​ទឹក​ និង​​ឃុំ​បឹង​បត់​កណ្ដាល​​​ ក្នុង​ស្រុក​បាកន​ បានមក​ទទួល​អំណោយ​​​ពី​សា​ខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​​កាល​ពី​រសៀល​ថ្ងៃទី​​​២៦ មិថុនា ​​​​​ដោយ​មានការ​អញ្ជើញ​ចូល​រួម​​​ពី​លោក​​​​ខូយ សុខា ​អភិបាល​ខេត្ត​ និង​ជា​ប្រធាន​កិត្តិ​យស​​នៃ​គណៈ​​​កម្មាធិកា​សាខាកាកបាទក្រហម​​​ខេត្ត​ លោ​ក​​ជំទាវ​​​ជា ខេង ស៊ុយ សែម ​​លោក​សួន រិន​ឌី​ អភិ​បាល​​​រង​ ​​ជា​​​ប្រធាន​គណ​កម្មា​ធិកា​រ​សា​ខា​កាក​បាទ​ក្រហម​​កម្ពុជា​​ខេត្ត និង​​​សមាជិក​ភាព​មួយ​​ចំនួន​​ទៀត​ ។​

ជន​ពិការ​​​ទាំង​​១៣នាក់​​ ខ្លះ​ខ្វិន​​​ដៃ​ជើង ខ្វាក់​ភ្នែក​ កំបុត​ជើង​ និង​កើត​​​ជ​ំងឺ​​ប៉ូលី​​យ៉ូ​​ដើរ​មិន​រួច​ហើយ​​គ្មាន​ទី​ពឹង​​ទៀត ។​​ ម្នាក់​​ៗ​ទទួលបាន​រទះ​​​រុញ​ជន​ពិការ​​​មួយ​ អង្ករ​​​២៥គីឡូក្រាម​ ​​​មី​១កេស ​ទឹក​​ស៊ីវ​អីុវ​​១យួរ ​ទឹក​ត្រី​១យួរ ​សារុង ១ ម្សៅ​​សាប៊ូ​​កន្លះ​គីឡូ​ក្រាម​​ មុង​១ ភួយ​​​១ ក្រមា​១ ​សារុង​១ និង​ថវិកា​​​២០.០០០​រៀល ។ ​លោកខូយ សុខា​​ ប្រធានកិត្ត​យស​​​កាកបាទ​ក្រហ​ម​​កម្ពុជា​ខេត្ត​បាន​ថ្លែង​ថា​ បន្ទាប់​​ពី​អនុ​សា​ខា​​​​កាក​បាទក្រហម​​​កម្ពុជាស្រុក​បាកាន​​ក៏ដូច​​អាជ្ញាធរ​​​មូល​ដ្ឋាន​​រក​ឃើញ​ជន​ពិការ​​គ្មាន​ទី​ពឹង​​​ខាង​លើ​​​​​​រស់នៅ​​យ៉ាង​លំបាក​​​​វេទនា​​​​នោះ​ក៏​បាន​​​រាយការណ៍​​ជូន​ទៅ​​ថ្នាក់​​លើ ។ ​​ពេលនោះ​​លោក​ជំទាវ​​ជា ​ខេង ស៊ុយ​ សែម បាន​ជួប​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​​ដោយ​ចៃ​ដន្យ​​ក៏​បាន​ជម្រាប​​ជូន​ដំណឹង​​នេះ ។ ​​​ភ្លាម​​នោះ​សម្ដេច​កិត្ត​ិពិ្រឹទ្ធ​បណ្ឌិត​​​មិន​អល់​អែក​​ទេ​ក៏​បាន​​​ផ្ដល់រទេះ​រុញ​​​​​ជន​ពិកា​​រ​ចំនួន​​​១៣​គ្រឿង​​​យក​មក​ជូន​ជន​​ពិការ​​​​ទាំង​​១៣​​នាក់​​​​ ទើប​ធ្វើ​ពិធី​ប្រគល់​​​​​​នៅ​ថ្ងៃនេះ​តែម្ដង​​ ។

កាក​បាទក្រហម​កម្ពុជា​​​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេចកិត្តិព្រឹទ្ធ​​បណ្ឌិត​​ប៊ុន រ៉ា​នី​​​ ហ៊ុន សែន ​​​​​បាន​ដើរ​តួ​​យ៉ាង​សំខាន់​​​​​​ជួយសង្គ្រោះ​​​ជនរ​ង​គ្រោះ​​គ្រប់​ប្រភេទ​​​ និងបានច​ូល​រួម​​អភិវឌ្ឍន៍​​​ក្នុង​សង្គម​​ច្រើន​ណាស់​ដោយ​​​​ផ្អែក​ទៅ​លើ​​គោល​ការណ៍​​​​ទាំង​​៧​​ប្រការ​របស់​កាក​បាទក្រហម​កម្ពុជា​ ។ ​លោក​ខូយ សុខា ​បាន​ផ្ដាំ​ផ្ញើ​​​ដល់​ជន​ពិការ​​ដែល​ទទួល​បាន​អំណោយ​​​ និង​រទេះ​រុញ​​​ថ្ងៃ​នេះ​កុំ​ឱ្យ​អស់​សង្ឃឹម​​​​ក្នុង​ជីវិត ​​​​ត្រូវមានសង្ឃឹម​ជានិច្ច​​​​​ដរាប​ណា​​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​​ជា​ប្រធាន​កាក​បាទក្រហម​​​កម្ពុជា​​​ និង​សម្ដេច​​​​តេជោ ហ៊ុន សែន​ ជា​នាយក​​រដ្ឋ​ម​ន្ត្រី​​​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា​​​​ ៕