ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​ប្រគល់​ម៉ូតូ​65​គ្រឿង​ដល់​ប៉ុស្តិ៍​នគរបាល​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដើម្បី​ឱ្យ​វិស័យ​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កាន់​តែ​រឹង​មាំ​ និង​មាន​ប្រសិទ្ធ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ ពិសេស​ចំពោះ​កិច្ច​ការពារ​សន្តិសុខ​ក្នុង​ពេល​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោតឈាន​មក​ដល់​ ​ នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​បាន​រៀបចំ​ពិធី​ផ្តល់​ម៉ូតូ​ម៉ាក​ YAMAHA កម្លាំង​ 115CC ចំនួន​៦៥​គ្រឿង​ មួក​សុវត្ថិ​ភាព​៦៥មួក​ កញ្ចក់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដើម្បី​ឱ្យ​វិស័យ​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កាន់​តែ​រឹង​មាំ​ និង​មាន​ប្រសិទ្ធ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ ពិសេស​ចំពោះ​កិច្ច​ការពារ​សន្តិសុខ​ក្នុង​ពេល​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោតឈាន​មក​ដល់​ ​ នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​បាន​រៀបចំ​ពិធី​ផ្តល់​ម៉ូតូ​ម៉ាក​ YAMAHA កម្លាំង​ 115CC ចំនួន​៦៥​គ្រឿង​ មួក​សុវត្ថិ​ភាព​៦៥មួក​ កញ្ចក់​៦៥​គូ​ និង​កូន​សោ​៦៥​សោ​ ដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទូទាំង​ខេត្ត​ ក្នុង​មួយ​ប៉ុស្តិ៍​ទទួ​ល​បាន​ម៉ូតូ​ចំនួន​១​គ្រឿង​ ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ត្រី​​ ខេង ស៊ុម​ ស្នង​ការ​នគរ​បាល​ខេត្ត និង​មាន​ការ​ចូល​រួម​ពី​លោក​វរ​សេនីយ៍​ឯក ពូន​ សានិត​ ស្នងការ​រង ទទួល​បន្ទុក​ការិយា​ល័យ​កណ្តាល​ភ័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ លោក​នាយ​រង​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល​ លោក​អធិការ​ អធិការ​រង​ស្រុក​-ក្រុង​ផង​ដែរ ។​

លោក​ឧត្តម​សេនីយ៍ត្រី​ ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបាន​ថ្លែង​ថា​ ម៉ូតូដែល​ប្រគល់​ដល់​នាយ​នគរបាល​ប៉ុស្តិ៍​នាពេល​នេះ​ ជា​គោល​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ ក្នុង​ការ​ងារ​បម្រើ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ។ ជាង​នេះ​គឺ​ការ​ពារ​សន្តិសុខ​ក្នុង​ដំណើរ​ឃោសនា​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​​នេះ ។​

លោក​ឧត្តម​សេនីយ៍​ស្នង​ការ​បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​នគរបាល​ប៉ុស្តិ៍​ទាំងអស់​ មិន​ត្រូវ​ប្រើ​ប្រាស់​ម៉ូតូ​ទាំង​នេះ​ឱ្យ​ខុស​ពី​គោល​ដៅ​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​កំណត់​នោះ​ឡើយ។ ក្រោយ​ពី​បាន​ទទួល​ម៉ូតូ​ហើយ​ត្រូវ​យកច​ិត្ត​ទុក​ដាក់​ថែរក្សា​ឱ្យ​បាន​ល្អ​ដើម្បី​ប្រើ​ប្រាស់​បាន​យូរ​ ៕​