ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្ពស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ប្រទេស​កម្ពុជា​ ចំនួន​រថយន្តត្រូវ​បាន​នាំ​ចូល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មាន​ការ​កើន​ឡើង​ជាល​ំដាប់ ។​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចូល​រថយន្ត​មាន​កំណើន​យ៉ាង​ដូច​នេះ​ គឺ​អាស្រ័យ​ដោយសារ​ការ​លក់ចេះ​តែ​កើន​ឡើង​ផងដែរ​ ក្នុងនោះ​រាប់​ទាំង​រថយន្ត​ស៊េរី​ថ្មី​ និង​រថ​យន្ត​មួយ​ទឹក​ ។ ប្រភេទ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ប្រភេទ​ និង​ក្រុម​ហ៊ុន​

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ប្រទេស​កម្ពុជា​ ចំនួន​រថយន្តត្រូវ​បាន​នាំ​ចូល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មាន​ការ​កើន​ឡើង​ជាល​ំដាប់ ។​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចូល​រថយន្ត​មាន​កំណើន​យ៉ាង​ដូច​នេះ​ គឺ​អាស្រ័យ​ដោយសារ​ការ​លក់ចេះ​តែ​កើន​ឡើង​ផងដែរ​ ក្នុងនោះ​រាប់​ទាំង​រថយន្ត​ស៊េរី​ថ្មី​ និង​រថ​យន្ត​មួយ​ទឹក​ ។ ប្រភេទ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ប្រភេទ​ និង​ក្រុម​ហ៊ុន​ផ្សេងៗ​គ្នា​ដូចជា​ Ford, TOYOTA, Honda, HYANDIA, Rang Rover, Land Rover ជា​ដើម ។​

ដោយ​ឡែក​ ក្រុមហ៊ុន​ RMA Cambodia ដែល​នាំ​ចូល​រថយន្ត​ Ford លោក ហុិន​ សុភាព​ អនុប្រធាន​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា​ ដោយ​សារតែ​ការ​លក់​​រថយន្ត Ford នៅក​្នុង​ប្រទេស​កម្ពុជា​យើង​មាន​ការ​កើន​ឡើង​ ដូច​នេះ​ការ​នាំ​ចូល​រថយន្ត​ Ford មក​កម្ពុជា​ក៏​មាន​កំណើន​ដូច​គ្នា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​អតិថិជន​ត្រូវ​ការ​ ក៏​ដូច​ជា​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ។​ នៅ​ក្នុងឆ្នាំ​២០១៣ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ រថយន្ត​ Ford បាន​លក់​ដាច់​ច្រើន​ បើប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២​ ឃើញ​ថា​ កំណើន​ការ​លក់​នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង​ពាក់​កណ្តាល​នៃ​ឆ្នាំ​២០១២​ ឬ​លើស​នេះ​ផង។​

មិន​ត្រឹម​តែ​ប្រភេទ​រថយន្ត​ថ្មី​ទេ​ ដែល​ត្រូវ​បាន​នាំ​ចូល​ច្រើន​មក​ក្នុង​ប្រទេស​កម្ពុជា​ សូម្បី​តែ​រថយន្ត​មួយ​ទឹក ឬ​ហៅ​ថា​រថយន្ត Second Hand ក៏​ត្រូវ​បាន​នាំ​ចូល​ច្រើន​ផង​ដែរ​ក្នុង​មួយ​ឆ្នាំៗ ។ លោក សែម​ វណ្ណៈ​ ប្រធាន​ក្រុម​ហ៊ុន​ណេសិន​ណល​ស្ទ្រីត​ ដែលជា​ក្រុម​ហ៊ុន​លក់​រថយន្ត​ដេញ​ថ្លៃ​មាន​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​មួយ​ទឹក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ បើ​ប្រៀប​ធៀប​រថយន្ត​ថ្មី និង​រថយន្ត​មួយ​ទឹក​ឃើញ​ថា រថយន្ត​មួយ​ទឹក​លក់​ដាច់​បាន​ច្រើន​ជាង​រថយន្ត​ថ្មី​ ចំពោះ​ការ​លក់​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​លោក ។​ នេះ​ដោយ​សារ​​តែ​រថយន្ត​មួយ​ទឹក​មាន​តម្លៃ​ទាប​ជាង​រថ​យន្ត​ស៊េរី​ថ្មី ។​ បើ​យើង​គិត​ពី​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​កម្ពុជា​យើង​ អ្នក​ដែល​មាន​ជីវ​ភាព​ល្មម​ គេ​ចូល​ចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​ប្រើ​ច្រើន​ជាង​ ហើយ​ចំពោះ​គុណ​ភាព​របស់​វា​វិញ​ ក៏​មិន​ចាញ់​រថយន្ត​ថ្មី​ប៉ុន្មាន​ដែរ​ ។ នៅ​ក្នុង​ក្រុម​ហ៊ុន​ណេសិន​ណល​ស្ទ្រីត​ផ្ទាល់​ ការ​លក់​រថយន្ត​មួយ​ទឹក​មាន​កំណើន​ប្រហែល​ពី​១០ ទៅ​១៥%​ នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ ។​

លោក​បាន​ឱ្យ​ដឹង​ថា បើ​តាម​ការ​សង្កេត​របស់​លោកឃើញ​ថា ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​នៅ​ក្នុង​មួយ​ឆ្នាំ​មាន​កំណើន​ច្រើនជាង​ការ​នាំ​ចូល​រថយន្ត​ថ្មី ។ នេះ​ដោយ​សារតែ​តម្រូវ​ការ​រថយន្ត​មួយ​ទឹក​មាន​ច្រើនជាង​រថយន្ត​ថ្មីៗ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ រថយន្ត​ថ្មី​ក៏​បាន​លក់​ច្រើន​គ្រឿង​ផង​ដែរ​ ។​ទាក់ទង​នឹង​ការ​នាំ​ចូល​រថយន្ត​នេះ​ផងដែរ​ លោក ព្រាប​ ច័ន្ទ​វិបុល​ ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ​រថយន្ត​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​នាយក​ដ្ឋាន​មាន​ចំនួន​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ ហើយ​ភាគ​ច្រើននៃ​រថយន្ត​ដែល​ចុះ​បញ្ជី​ជា​ប្រភេទ​រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​ពី​បរទេស​ ៕