រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានដេកស្លាប់ ដោយសារតែនាងផឹកទឹកត្នោតជូរច្រើនពេក ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះលីហ្សា អាយុប្រហែល២០ឆ្នាំ ។ មុនពេលកើតហេតុ ល្ងាចថ្ងៃទី២៦ មិថុនា នាងបានមកជួយលក់ទឹកត្នោតជូរសាច់ញាតិ នៅភូមិកើតហេតុ ដោយមានផឹកទឹកត្នោតជូរផង លុះព្រឹកឡើងស្រាប់តែឃើញដេកស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ