ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ជញ្ជាំង​ផ្ទះ​ត្រូវ​កម្មករ​ម្នាក់​របួស​ធ្ងន់​នៅ​សង្កាត់​ទឹក​ល្អក់​ទី​3​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​ជញ្ជាំង​បេតុង​បាក់​ធ្លាក់​ត្រូវ​ផុង​លលាដ៍​ក្បាល​ នៅ​ពេល​កំពុង​ធ្វើ​ការ​ជួស​ជុល​ផ្ទះ ។​ កម្មករ​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ នៅ​ផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​២៣០​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក ។

​ កម្មករ​ដែល​រងរបួស​ឈ្មោះ​ ឆន​ ពិសិដ្ឋ​ ​អាយុ​២៩​ឆ្នាំ​ មានលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មាន​ជ័យ​ ត្រូវ​ផ្ទាំង​បេតុង​ទំហំ​ទទឹង​ប្រមាណ​ជា​កន្លះ​ម៉ែត្រ​គុណ​នឹង​បណ្តោយ​ប្រវែង​ជិត៤​ម៉ែត្រ​ បាន​ធ្លាក់​សង្កត់​បណ្តាល​ឱ្យ​ត្រូវ​ចិញ្ចើម​និង​សៀត​ផ្កា​ផុង​លលាដ៍​ក្បាល​ កំពុង​ព្យាបាល​និងសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។​

តាម​សម្តី​មេ​ជាង​ម៉ៅការឈ្មោះ​ ផុន​ ចាន់​សម្ផស្ស​ ភេទ​ប្រុស អាយុ​៣២ឆ្នាំ​ មាន​លំនៅ​ភូមិ​យក​បាត្រ​ សង្កាត់​ក្បាល​កោះ​ ខណ្ឌ​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​ រួម​ទាំង​កម្មករ​ចំនួន​៥​នាក់​បាន​នាំ​គ្នាវាយ​ និង​បុក​ពិដាន​ឡៅ​តឿ​នៅ​ផ្នែក​ខាង​ក្រោយ ។​ ចំណែក​កម្មករ​ចំនួន​៥​នាក់​ទៀត​នៅ​ធ្វើកា​រ​ខាង​មុខ​ ដោយ​២​នាក់​ឡើង​គាស់​ដែក​ចម្រឹង​ និង​ពិដាន​ម្នាង​សិលា​ចាស់ៗ​ទម្លាក់ ។ កម្មករ​៣​នាក់​ទៀត​ ដែល​ក្នុង​នោះ​មាន​ឈ្មោះ ឆន​ ពិសិដ្ឋ​ កំពុង​រើ​ពិដាន​ម្នាង​សិលា​ចេញ​ពី​ក្នុង​ផ្ទះ ។​ នៅ​ពេល​កំពុង​ធ្វើការស្រាប់​តែ​ជញ្ជាំង​ផ្ទះ​ដែល​ពុំ​ទាន់​បាន​វាយ​ចេញ​នោះ​ បាន​បាក់ធ្លាក់​ទៅ​ត្រូវ​ចិញ្ចើម​ និង​សៀត​ផ្កា​កម្មករ​ឈ្មោះ ឆន ពិសិដ្ឋ​ បណ្តាល​ឱ្យ​ផុង​លលាដ៍​ក្បាល​រងរបួស​ធ្ងន់​ ។​

តាម​មេ​ការ​ឱ្យ​ដឹង​ទៀត​ថា​ សំណង់​នេះ​ជា​ផ្ទះ​២​ល្វែង​ត្រូវ​បាន​ម្ចាស់​ជួល​ឱ្យ​ជួស​ជុល​ ដោយ​ទម្លាយ​ជញ្ជាំង និង​ឡៅ​តឿ​ក្នុងតម្លៃ​២.៨០០​ដុល្លារ​ ហើយ​គាត់​បាន​ហៅ​កូន​ជាង និង​កម្មករ ជាអ្នក​ភូមិ​ជាមួយ​គ្នា​ទាំងអស់​ចំនួន​១០​នាក់​មក​ធ្វើ​តាំងពី​ថ្ងៃ​សុក្រ ទី​២១​ មិថុនា​ គឺវាយ​ទម្លាយ​ជញ្ជាំង​ជិតរួច​រាល់​ទៅ​ហើយ​ មិន​នឹក​ស្មាន​ថា​មាន​គ្រោះ​ថ្នាក់​បែប​នេះ ។​ នៅ​ព្រឹក​នោះ​មេ​ការ​សំណង់​ត្រូវ​​បាន​ប៉ូលិស​ខណ្ឌ​ទួល​គោក​ឃាត់​ខ្លួន​ទៅ​ធ្វើ​ការសាកសួរ​ផងដែរ​ ៕​