ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ យ​កដាវ​សាំ​ម៉ូ​រ៉ៃ​កា.ប់​របួស​ដៃ​ហូរ​ឈាម​ស្រោច​ខ្លួន​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ យុវ​សិស្ស​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ មាន​គ្នា​មិន​តិច​ជាង​ ១០​នាក់​ បាន​​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​កា.ប់​ត្រូវ​ចំ​ដៃ​ខាង​ឆ្វេង​បណ្តាល​ឱ្យ​ហូរ​ឈាម​របួស​ធ្ងន់​​ ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលាម៉ោង​ ៥​រសៀល​ ថ្ងៃទី​២២​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ក្រោយ​វត្ត​ដីដុះ​ ក្នុង​សង្កាត់​វាល​វង់​ ស្រុក​កំពង់​សៀម​ ។

ខេត្ត​កំពង់​ចាម​ ៖ យុវ​សិស្ស​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ មាន​គ្នា​មិន​តិច​ជាង​ ១០​នាក់​ បាន​​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​កាប់​ត្រូវ​ចំ​ដៃ​ខាង​ឆ្វេង​បណ្តាល​ឱ្យ​ហូរ​ឈាម​របួស​ធ្ងន់​​ ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលាម៉ោង​ ៥​រសៀល​ ថ្ងៃទី​២២​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ក្រោយ​វត្ត​ដីដុះ​ ក្នុង​សង្កាត់​វាល​វង់​ ស្រុក​កំពង់​សៀម​ ។

តាម​សម្តី​យុវ​សិស្ស​រង​គ្រោះ​ឈ្មោះ​ ទ៊ុយ​ និរោធ​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ រស់​នៅ​ភូមិ​តា​មាង​ ឃុំ​កោះ​រកា​ ស្រុក​កំពង់​សៀម​ បាន​ឱ្យ​ដឹង​ថា​ រូប​គេ​ និង​មិត្ត​ភក្តិ​ ៥នាក់​ ទៀត​បា​នជិះ​ម៉ូតូ​ ៣គ្រឿង​ ធ្វើ​ដំណើរ​ទៅរៀន​ភាសា​អង់​គ្លេស​ លុះ​មក​ដល់​ជិត​សាលា​ក៏​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​នោះ​ ទាញ​ដាវ​សាំ​ម៉ូរ៉ៃ​ដេញ​វាយ​តែ​ម្តង​ ហើយ​រូប​គេបាន​​រត់​ចូល​ផ្ទះ​ប្រជា​ពល​រដ្ឋ​ឱ្យ​ជួយ​ ចំណែក​ជន​សង្ស័យ​បា​នរត់​គេច​ខ្លួន​បាត់​អស់​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ រហូត​មក​ដល់​ម៉ោង​ ១០​យប់​ ថ្ងៃដដែល​នេះ​ នៅ​ពុំ​ទាន់​ចាប់​បាន​ជន​សង្ស័យ​ណា​ម្នាក់​ឡើយ​ ៕