ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេបត្របាក់​​លំនៅឋាន​​មន្ត្រី​​យោធា​​ម្នាក់​អស់​ស្ទើ​រ​ទាំង​ស្រុង​នៅ​​ក្រុង​​ស្ទឹង​ត្រែង

10 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ លំនៅឋាន​របស់​មន្ត្រី​​យោធា​ម្នាក់​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​កំពុង​ត្រូវ​បាន​ភ្លើង​​ឆាបឆេះអស់​ស្ទើ​រទាំង​ស្រុង​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​អាជ្ញា​ធរ​ និង​ប្រជាពល​រដ្ឋ​​ចុះ​អន្តរាគមន៍​​ កាល​ពី​វេលា​​ម៉ោង​១០​និង​២០​នាទីព្រឹក​​ថ្ងៃទី​២១ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ​រាជា​នុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដោយ​សង្ស័យ​​ទុស្សេ​ខ្សែ​ភ្លើង​ ។

ក្នុង​ហេតុ​ការណ៍ភ្លើង​ឆេះ​សន្ឋោសន្ឋៅ​នេះ ​គេ​​ឃើញមាន​​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​៤​គ្រឿងបាន​ធ្វើ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់ ដោយ​ប្រើ​ប្រាស់​ទឹក​អស់​ជិត​១០​រថយន្ត​​ ទើបអណ្តាត​ភ្លើង​រលត់​ជាស្ថាពរ តែ​សម្ភារនៅ​ក្នុង​ផ្ទះ​ត្រូវបាន​ភ្លើ​ង​លេប​ត្របាក់​អស់​ទាំង​ស្រុង ។ ម្ចាស់​ផ្ទះ​ត្រូវបាន​គេស្គាល់​ឈ្មោះ​ចាន់​ សៀន ភេទប្រុស ជា​នាយរង​សេនា​ធិការយោ​ធ​ភូមិ​ភាគ​ទី​១ខេត្ត​ស្ទឹង​ត្រែង បាន​ដួល​សន្លប់​​ត្រូវបាន​គេ​បញ្ជូន​ទៅ​​មន្ទី​រពេទ្យ ។