បំណិនឬជំនាញជីវិត គឺជាអ្វីមួយដ៏ចាំបាច់បំផុតដែលមនុស្សម្នាក់ៗត្រូវតែឈោងចាប់យក ជាពិសេសបណ្តាបុរសៗដែលនៅលីវមិនទាន់មានភរិយា ដ្បិតយោងតាមការអង្កេតស្រាវជ្រាវពីក្រុមអ្នកជំនាញបញ្ហាជីវិតបានបង្ហាញថា ស្ត្រីភាគច្រើនបំផុតពេញចិត្តបុរសដែលមានជំនាញពិតប្រាកដណាមួយ បើទោះណាជំនាញមួយចំនួននោះហាក់មិនចាំបាច់សម្រាប់ជីវិតរបស់មនុស្សក្តី ។ តើស្ត្រីចូលចិត្តបុរសមានជំនាញអ្វីខ្លះ ?
១-បុរសគួរចេះនិយាយភាសាបរទេសណាមួយ ៖ ពិតប្រាកដណាស់នេះជាជំនាញមួយដែលមនុស្សពេញវ័យពិបាកនឹងចាប់យក ។ ប៉ុន្តែយ៉ាងណា ស្ត្រីឱ្យតម្លៃ និងចាប់អារម្មណ៍លើបុរសដែលចេះភាសាបរទេស ដ្បិតពួកគេយល់ថា បុរសដែលចេះអាន សរសេរ និងនិយាយភាសាជាតិសាសន៍ដទៃបាន ប្រហែលជាមានការយល់ដឹងខ្ពស់ និងទូលំទូលាយពីស្ថានការជុំវិញពិភពលោកផងដែរ ។
២-ចេះលេងឧបករណ៍តន្ត្រីណាមួយ ៖ សម្រាប់បុរសដែលទើបស្គាល់គ្នាជាមួយស្ត្រីណាម្នាក់ជាលើកដំបូង ការចេះលេងឧបករណ៍តន្ត្រីបានយ៉ាងពិរោះ គឺជាសមត្ថភាពមួយដែលអាចទាក់ទាញនាងបាន ។ លើសពីនេះ វាក៏អាចបង្ហាញឱ្យឃើញនូវចរិតឫកពាររបស់អ្នកឱ្យបុរស និងស្ត្រីដទៃទៀតបានឃើញផងដែរ ។ បុរសដទៃអាចនឹងកោតសរសើេរ ព្រមទាំងគោរពទទួលស្គាល់ថាអ្នកជាមនុស្សម្នាក់ដែលអាចធ្វើរឿងរ៉ាវមួយដែលបណ្តាមនុស្សភាគច្រើនធ្វើមិនកើត ។
៣-មានសមត្ថភាពជួសជុលគ្រឿងម៉ាស៊ីន (រថយន្ត, ម៉ូតូ) ៖ ការរៀនពីបច្ចេកទេសជួសជុលម៉ាស៊ីនរថយន្តឬម៉ូតូ មើលទៅហាក់ដូចជាសមត្ថភាពមួយដែលធ្វើឱ្យអ្នករឹតតែពិបាក ។ ប៉ុន្តែដោយសំណាងល្អ អ្នកមិនចាំបាច់ចេះច្រើននោះទេ ប្រសិនជារៀនក្នុងគោលបំណងទាក់ទាញចិត្តស្ត្រីដែលខ្លួនស្រឡាញ់នោះ ។ ចំណុចសំខាន់គឺអ្នកត្រឹមតែអាចយល់ដឹងថា រថយន្តឬម៉ូតូខូចអ្វី ពោលគឺប្រសើរជាងចេះត្រឹមតែបើកគម្របម៉ាស៊ីន ហើយគ្រវីក្បាល ។ នេះពិតជាសំខាន់ណាស់ ជាពិសេសក្នុងខណៈអ្នកកំពុងជូនស្ត្រីណាម្នាក់ដើរកម្សាន្ត ។ មួយវិញទៀត ការយល់ដឹងពីមូលដ្ឋានគ្រឹះរបស់ម៉ាស៊ីនរថយន្តឬម៉ូតូ វានឹងមិនធ្វើឱ្យអ្នកងាយក្លាយជាមនុស្សចាញ់បោកជាងជួសជុលដែលមិនស្មោះត្រង់នោះទេ ។
៤-ចេះរាំ និងច្រៀងកម្សាន្ត ៖ បុរសមិនចេះរាំហាក់ដូចជាបាត់បង់សិល្បៈមួយក្នុងការទាក់ទាញស្ត្រី ដ្បិតក្នុងពេលចូលរួមពិធីផ្សេងៗ ស្ត្រីរមែងចង់ឡើងរាំ ជាពិសេសជាមួយដៃគូបុរសណាម្នាក់ដែលនាងដឹងថាកំពុងតាមស្រឡាញ់ និងចែចង់នាង ។ បុរសមិនគួរបញ្ចេញភាពខ្មាសអៀនញើតញើមក្នុងការបបួលស្ត្រីដែលខ្លួនស្រឡាញ់ពេញចិត្តឱ្យឡើងរាំនោះទេ ។
៥-ចេះចម្អិនអាហារ ៖ អ្នកមិនចាំបាច់ត្រូវទៅរកគ្រូបង្ហាត់ដាំស្លរ ឬទៅទិញគ្រឿងផ្ទះបាយដើម្បីមករៀនធ្វើម្ហូបនោះទេ ។ ចូរចាប់ផ្តើមជាលក្ខណៈតូចតាចបានហើយ ។ ស្ត្រីជាមិត្តភក្តិរបស់អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកចេះធ្វើម្ហូប ហើយនាងអាចនឹងចង់ដឹងថាអ្នកធ្វើម្ហូបអ្វីទៀតផង ។
៦-ជាបុរសពិត គួរមានសុខភាពមាំមួនដូចជាអត្តពលិក ៖ ក្រៅពីសមត្ថភាពដាំស្លរ ស្ត្រីក៏នៅចាប់អារម្មណ៍ខ្លាំងណាស់ដែរលើបុរសដែលរាងកាយមាំមួន ។ ពួកនាងៗពិតជាចង់ឱ្យអ្នកក្លាយជាបុរសម្នាក់ដែលមានកម្លាំងខ្លាំងដូចជាអ្នកលេងកីឡា ពោលគឺឱ្យសមជាកូនប្រុសដើមទ្រូង៥ហត្ថ រឹងមាំមិនទន់ជ្រាយដូចជាស្ត្រីភេទ ។
៧-សមត្ថភាពនៅលើគ្រែ ៖ នៅពេលដែលទំនាក់ទំនងរបស់អ្នកឈានចូលដល់ចំណុចមួយយ៉ាងជ្រៅ និងប្រកបដោយការជឿទុកចិត្ត ដែលឈានដល់ឡើងគ្រែជាមួយគ្នានោះ សមត្ថភាពអាប្អូនតូចរបស់អ្នកដើេរតួនាទីយ៉ាងសំខាន់។ សិចពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សស្រី។ គូស្នេហ៍មួយគូដែលបុរសគ្មានសមត្ថភាពផ្លូវភេទ (លិង្គងាប់ ប្រើការមិនកើត…) នោះចំណងស្នេហ៍របស់គេងាយនឹងបែកបាក់បំផុត ។
៨-រចនាបថ និងការតុបតែងខ្លួន ៖ ការតុបតែងខ្លួនរបស់បុរស ក៏ជាចំណុចមួយអាចទាក់ទាញស្ត្រីបានផងដែរ ។ ស្ត្រីភាគច្រើនមិនចូលចិត្តបុរសគ្មានអនាម័យខ្លួនប្រាណនោះទេ ។ ដូច្នេះការកាត់សក់ខ្លី កោរពុកមាត់ ស្លៀកពាក់ស្អាតបាត សុទ្ធតែជាចំណុចដែលទាក់ទាញភ្នែកស្ត្រី ។ បណ្តាស្ត្រីតែងតែរអ៊ូថា បុរសៗកម្រនឹងយកចិត្តទុកដាក់លើរូបរាងរបស់ខ្លួនខ្លាំងណាស់ ។
៩-ការនិយាយស្តី ៖ ថ្វីមាត់ក្នុងការនិយាយស្តី ក៏ជាចំណុចមួយដែលស្ត្រីដាក់ពិន្ទុឱ្យបុរសផងដែរ ។ ការនិយាយស្តីនៅទីនេះ គឺចង់សំដៅទៅលើពាក្យពេចន៍ដែលបុរសនិយាយទៅកាន់ស្ត្រីដែលខ្លួនចាប់អារម្មណ៍ ឬស្ត្រីដែលខ្លួនមិនដែលស្គាល់ ។ ទាំងអស់នេះគឺទាមទារឱ្យមានជំនាញ។ ទន្ទឹមនឹងការនិយាយស្តី បុរសក៏ត្រូវមានជំនាញក្នុងការស្តាប់យោបល់របស់គូសន្ទនាផងដែរ ។ ស្ត្រីពិតជាគិតថាសំខាន់ចំពោះតុល្យភាពនៃពាក្យពេចន៍សន្ទនា ៕
ចែករំលែកព័តមាននេះ