រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៥ផ្ទាំង ត្រូវបាក់រងការខូចខាត ខណៈដែលរថយន្តកាតូម៉ាមួយបាំងកន្លះ ពណ៌ទឹកប្រាក់ ១គ្រឿង ដឹកថ្នាំសម្លាប់សត្វល្អិត និងស្មៅ ជិះដោយជនជាតិចិន ២នាក់ ប្តីប្រពន្ធ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក៏រេចង្កូតបុកតែម្តង ចំណែករថយន្តបានព្យាយាមបើករត់គេចទាំងបែកកង់មុខផ្នែកខាងឆ្វេង ប្រមាណ ២០០ម៉ែត្រ ទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២០ មិថុនា ២០១៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ២នាក់ ប្តីប្រពន្ធខាងលើ និងនាំយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ