ខេត្តបន្ទាយជ័យ ៖ ដើម្បីឱ្យយល់ដឹងពីសិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវនៃភា្នក់ងារសន្តិសុខនាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ នៅព្រឹកថ្ងៃទី១៨ មិថុនា ២០១៣ នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយពីក្រមសីលធម៌សម្រាប់សមាជិកនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។
ពិធីផ្សព្វផ្សាយនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកស្រីវរសេនីយ៍ឯក ឌី សុជាតិ ស្នងការរង និងជាប្រធានក្រុមទទួលខុសត្រូវស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ត្រី ម៉ក់ ឧត្ដម នាយរងការិយាល័យបុគ្គលិក និងអនុប្រធានក្រុមការងារចុះជួយស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីលោកវរនីយ៍ត្រីកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ រួមទាំងអស់លោក ជានាយ នាយរងផ្នែក នាយបុស្ដិ៍ផងដែរ៕
ចែករំលែកព័តមាននេះ