រាជធានីភ្នំពេញ៖ ដោយមានការព្រួយបារម្ភចំពោះជំងឺគ្រុនចាញ់អាចនឹងរាតត្បាតនៅតំបន់មួយចំនួន ខណៈពេលដែលភ្លៀងចាប់ផ្តើមធ្លាក់រៀងរាល់ថ្ងៃនេះ ហើយប្រជាជនមានការធ្វេសប្រហែសនោះ លោកច ម៉េងចួ ប្រធានមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់បាណកសាស្ត្រ និងប៉ារ៉ាស៊ីតសាស្ត្រនៃក្រសួងសុខាភិបាល បានធ្វើការអំពាវនាវជាបន្ទាន់មួយ ដើម្បីឱ្យប្រជាជនដែលរស់នៅតាមតំបន់ដែលងាយឆ្លងកាត់ជំងឺគ្រុនចាញ់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។
លោកច ម៉េងចួ បានរំលឹកឡើងវិញថា ទោះបីជាអត្រានៃជំងឺគ្រុនចាញ់មានការថយចុះគួរឱ្យកត់សម្គាល់នៃរយៈពេលដើមឆ្នាំ២០១៣ នេះ ក៏ដោយក៏យើងមិនអាចនឹងធ្វេសប្រហែសបានឡើយ ព្រោះថា បើមេរោគគ្រុនចាញ់នៅតែបន្តបណ្តែតខ្លួនក្នុងឈាមមនុស្ស គឺមូសដែកគោលញីនៅមានឱកាសខាំចម្លងមេរោគគ្រុនចាញ់ពីមនុស្សទៀតបានដោយងាយស្រួលដដែល ៕
ចែករំលែកព័តមាននេះ