ខេត្តកំពង់ចាម៖ ក្មេងប្រុសស្រី៤នាក់បានស្លាប់បាត់បង់ជីវិត ខណៈឪពុកម្តាយទៅចំការទុកឲ្យនៅចាំផ្ទះ ក៏នាំគ្នាចុះងូតទឹកអូរបណ្តាលឲ្យលង់ស្លាប់ កាលពីវេលារសៀលថ្ងៃទី១៧ មិថុនា ២០១៣ លុះឪពុកម្តាយត្រឡប់មកវិញ រកកួនមិនឃើញក៏ផ្អើលឆោឡោឡើង ។ សពក្មេងទាំង៤នាក់ត្រូវបានគេរកឃើញ វេលាព្រឹកថ្ងៃទី១៨ មិថុនា នៅចំណុចអូរតាឃុយ ភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ។
ក្មេងប្រុសស្រីទាំង៤នាក់១-ឈ្មោះវ៉ាន់ វុធ ភេទប្រុស អាយុ៦ឆ្នាំ ២-ឈ្មោះវ៉ាន់ វ័យ ភេទប្រុស អាយុ១០ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើត ៣-ឈ្មោះ ប្លោក ស្រីណេ អាយុ៨ឆ្នាំ និងទី៤-ឈ្មោះទី គីមស្រី អាយុ ៨ឆ្នាំ ទាំង៤នាក់មានទីលំនៅភូមិកើតហេតុ។
ចែករំលែកព័តមាននេះ