ខាងក្រោមនេះជាមនុស្សពិសេស១០រូបដែលអាចរកប្រាក់បានច្រើនជាងគេបំផុតលើពិភពលោកគិតជានាទី៖
-លោក WARREN BUFFET ពាណិជ្ជករអាមេរិករកប្រាក់បាន៤.៣៥២អឺរ៉ូ ក្នុងមួយ
នាទី ។
-លោកប៊ីល ហ្គេត អ្នករកស៊ីខាងព័ត៌មានវិទ្យា និងជាស្ថាបនិករបស់ MICROSOFT រកប្រាក់បាន៥.២៥៩អឺរ៉ូ ក្នុងមួយនាទី ។
-លោក CARLOS SLIM HELU ពាណិជ្ជករម៉ិចស៊ិក រកប្រាក់បាន៣.១៣៥អឺរ៉ូ ក្នុងមួយនាទី ។
-លោក INGVAR KAMPRAD សហគ្រិនស៊ុយអែត និងជាអ្នកបង្កើតបណ្តាញហាងយីហោ IKEA រកប្រាក់បាន២.៩៣៣អឺរ៉ូ ក្នុងមួយនាទី ។
-លោកឡាក់ស៊ី មីតាល់ ពាណិជ្ជករឥណ្ឌា រកស៊ីជាពិសេសក្នុងឧស្សាហកម្មស្លដែក និងជាប្រធានរបស់ក្រុមហ៊ុន ARCELORMITTAL រកប្រាក់បាន២.៤២៧អឺរ៉ូ ក្នុងមួយនាទី ។
-លោក STEVEN SPIELBERG ផលិតករខ្សែភាពយន្តអាមេរិក រកប្រាក់បាន៤៩៦អឺរ៉ូក្នុងមួយនាទី ។
-លោក HOWARD STERN ឥស្សរជនល្បីល្បាញខាងម៉ាស៊ីនឃោសនាអាមេរិក រកប្រាក់បាន៤៥៦អឺរ៉ូក្នុងមួយនាទី ។
-លោកចច លូកាស់ ផលិតករខ្សែភាពយន្តអាមេរិក រកប្រាក់បាន៣៥៤អឺរ៉ូ ក្នុងមួយនាទី។
-លោកស្រី OPRAH WINFREY ពិធីការិនីទូរទស្សន៍អាមេរិកល្បីល្បាញដែលបង្កើតមុខរបរផ្សេងៗរកប្រាក់បាន៣៣៤អឺរ៉ូ ក្នុងមួយនាទី ។
-លោក JERRY SEINFELD ជាអ្នកកំប្លែង និងជាអ្នកនិពន្ធអាមេរិក រកប្រាក់បាន១៥២អឺរ៉ូ ក្នុងមួយនាទី ៕










ចែករំលែកព័តមាននេះ