ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ឆាប​ឆេះ​សន្ធោ​សន្ធៅ ​កូន​ប្តី​មុន​សម្លា.ប់​ប្តី​ក្រោយ​ ខឹ​ងជេរ​ប្រមាថ​រៀង​រាល់​ថ្ងៃ

10 ឆ្នាំ មុន

​​​​​ខេត្ត​បាត់​ដំបង ៖ ​បុរស​ម្នាក់​​បាន​ត្រូវ​កូន​​ដើម​វាយ​​ស្លា.ប់​ ក្រោយ​ពី​​ប៉ះ​ទង្គិច​ពាក្យ​សំដី​មួយ​ប្រាវ​ជាមួយ​​​ប្រពន្ធ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣១ ឧសភា ​នៅភូមិសំរោង ឃុំអូរ​រំដួល ស្រុក​ភ្នំ​​​ព្រឹក ​ចំណែក​ជន​ដៃ​ដល់​​​​​ក៏​​​បាន​រត់​​គេច​ខ្លួន​​បាត់​ទាំង​យប់ ​។ ​ក្រោយ​ពេល​កើត​ហេតុ​បន្តិច​​ ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​​ថា ជន​​រងគ្រោះឈ្មោះចាន់ រឿន អាយុ​៣៨​ឆ្នាំ ដែល​មាន​ភរិយា​ឈ្មោះ​ហឹម ថន អាយុ​៤៨​ឆ្នាំ ។ ​​​

​​​​​ខេត្ត​បាត់​ដំបង ៖ ​បុរស​ម្នាក់​​បាន​ត្រូវ​កូន​​ដើម​វាយ​​ស្លាប់​ ក្រោយ​ពី​​ប៉ះ​ទង្គិច​ពាក្យ​សំដី​មួយ​ប្រាវ​ជាមួយ​​​ប្រពន្ធ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣១ ឧសភា ​នៅភូមិសំរោង ឃុំអូរ​រំដួល ស្រុក​ភ្នំ​​​ព្រឹក ​ចំណែក​ជន​ដៃ​ដល់​​​​​ក៏​​​បាន​រត់​​គេច​ខ្លួន​​បាត់​ទាំង​យប់ ​។ ​ក្រោយ​ពេល​កើត​ហេតុ​បន្តិច​​ ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​​ថា ជន​​រងគ្រោះឈ្មោះចាន់ រឿន អាយុ​៣៨​ឆ្នាំ ដែល​មាន​ភរិយា​ឈ្មោះ​ហឹម ថន អាយុ​៤៨​ឆ្នាំ ។ ​​​

ចំណែក​​កូន​​​ដើម​(កូនប្ដីមុន)​​ដែល​ជា​ជន​ដៃ​ដល់​ឈ្មោះ​ស៊ឹម ពុធ អាយុ​២២​ឆ្នាំ ​បាន​ប្រើ​ដែក​វាយ​ចំ​ក្បាល​ជាច្រើន​កន្លែង បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ បន្ទាប់​ពី​មាន​ការ​ឈ្លោះ​​ប្រកែក​គ្នាមួយប្រាវ ប៉ុន្តែ​គ្រា​នោះ​ជន​ដៃ​ដល់​ក៏​បាន​​គេច​ខ្លួន​ទាំង​យប់​បាត់​ស្រមោល​ដែរ​មុន​ពេល​សមត្ថកិច្ច​ចុះទៅដល់។ភរិយាជនរង​គ្រោះ​​ អ្នកស្រី​ហឹម ថន រៀប​រាប់​តាម​ទូរ​ស័ព្ទ​ដែរ​ថា ដំបូងអ្នកស្រី និង​ស្វាមី​​ឈ្លោះ​ប្រកែកគ្នា ហើយ​ស្វាមី​ចេះ​តែ​តិះ​ដៀល​គាត់​គ្មាន​សំចៃ​មាត់​ទេ ឲ្យ​តែ​ខឹង​​​កូន​ប្រុស​​​ដែល​ជា​កូន​​ប្ដី​ម​ុន​នេះ ។

ជាមួយគ្នានោះ ​គាត់​ក៏​បាន​​ស្ដី​បន្ទោស​កូន​ប្រុស​នេះ​ដែរ រហូត​តឹង​សរសៃ​ក​ដាក់​គ្នា​ទៀត​ផង ដែល​​ក្លាយ​ទៅ​ជា​ទម្លាប់​នៅ​ក្នុង​គ្រួសារ​គាត់​ទៅ​ហើយ ។ អ្នកស្រី​បញ្ជាក់ថា គ្រា​នោះ​​គាត់​​ដើរ​ទៅដុតភ្លើង ស្រាប់​តែ​កូន​ប្រុស​ទាញ​សោម៉ាឡេត​សម្រាប់​ដោះ​​ខ្ចៅ​ត្រាក់​ទ័រ​មក​វាយ​ក្បាល​ឪពុក​ចុង​ភូសៗ ​សូម្បី​តែ​គាត់​មក​ជួយ​ក៏​មិន​​ទាន់​ផង ធ្វើឲ្យ​ប្ដី​អ្នក​ស្រី​ស្លាប់​ភ្លាម​តែ​ម្ដង រី​ឯ​កូន​ប្រុស​នេះ​ក៏​​គេច​ខ្លួន​ភ្លាមៗ​ដែរ ។ អ្នក​ស្រី​បញ្ជាក់​ទៀត​ថា ប្ដី​គាត់​និង​កូន​ប្រុស​គាត់​ប្ដី​មុន​នេះ​មិន​ដែល​ត្រូវ​គ្នាទេ ឲ្យ​តែ​ជួប​មុខ​គ្នា​ឈ្លោះ​ប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ​​ ។

​​អ្នកភូមិបញ្ជាក់ដែរថា តាម​គេ​ធ្លាប់​ស្គាល់​ប្រវត្តិ​ខ្លះៗ គឺ​កូន​​​ដើម​នោះ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​​ញៀន​​ផង ហើយ​តែង​តែ​បំផ្លិច​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​ក្នុង​ផ្ទះ ដូច្នេះ​ហើយ​ទើប​​ឪពុក​ចុង​​មិន​​សប្បាយ​ចិត្ត​ ពេល​ឃើញ​មុខ​លោក​កូន​​ដើម​នេះ​ម្ដងៗ​​​តែង​តែ​​ឈ្លោះ​គ្នា​​​ពុំ​ដែល​ខាន ។ ទោះ​ជា​យ៉ាង​ណា សមត្ថ​កិច្ច​បាន​ចុះ​ពិនិត្យ​​សព​ជន​រង​គ្រោះ​ទាំង​យប់ និង​កំពុង​តាម​​ស្រាវ​ជ្រាវ​រក​កូន​​​ដើម​ជា​ជន​ដៃ​ដល់​នោះ​​ តែមិនដឹងថា តើ​អាច​ឃាត់​ខ្លួន​បាន​ ឬយ៉ាងណាទេ ៕