ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​បាត់​ខ្លួន​20​ថ្ងៃ​ឃើញ​សព​រលួយ​នៅ​ក្នុង​ព្រៃ

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ នារី​រូបស្រស់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១​ ឧសភា​ ២០១៣ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​រលួយ​កាល​ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១​ ឧសភា​ នៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​កន្លែង​ ចម្ងាយ​ប្រមាណ​៣៧០​ម៉ែត្រ​ពី​ភូមិ​អូរ​ទទឹង​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់​ដំបង​ ។

ខេត្ត​ប៉ៃ​លិន​ ៖ នារី​រូបស្រស់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១​ ឧសភា​ ២០១៣ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​រលួយ​កាល​ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១​ ឧសភា​ នៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​កន្លែង​ ចម្ងាយ​ប្រមាណ​៣៧០​ម៉ែត្រ​ពី​ភូមិ​អូរ​ទទឹង​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្តបាត់​ដំបង​ ។ ចំណែក​ឪពុក​ម្តាយ​នារី​រងគ្រោះ​បាន​ស្គាល់​ដោយ​សារ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ ហើយ​ក៏​យក​សព​ទៅ​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅខេត្ត​ប៉ៃ​លិន ។​

សូម​បញ្ជាក់​ថា​ នារី​រងគ្រោះ​ដែល​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ជាង​២០​ថ្ងៃ​នេះ​ឈ្មោះ​ ពិន​ សុភ័ស្ត​ អាយុ​២៣​ឆ្នាំ​ ជាអ្នក​លក់​បង្អែម​នៅ​ជាប់​របង​សាលា​ខេត្តប៉ៃលិន​ មាន​ឪពុក​ឈ្មោះ​ ពិន​ ប៉ន​ អាយុ​៥៣​ឆ្នាំ​ ម្តាយ​ឈ្មោះ​ ឡុំ​ សុខន​ អាយុ​៤៣​ឆ្នាំ​ រស់​នៅ​ភូមិ​ប៉ាហ៊ី​ខាង​ត្បូង​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន ។​
ប្រភព​ព័ត៌​មាន​ពី​ឪពុក​ម្តាយ​នារី​រងគ្រោះ​បាន​ឱ្យ​ដឹងថា​ តាម​ការ​ពិនិត្យ​សព​បញ្ជាក់​ថា​ នេះ​ពិតជា​កូន​ស្រី​របស់​ពួក​គាត់​មែន​ ដោយ​នាង​បាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១​ ឧសភា​ ២០១៣ ។​

នៅ​ព្រឹក​ថ្ងៃ​បាត់​ខ្លួន​ នាង​ពាក់​អាវ​យឺត​ដៃ​វែង​ពណ៌​កាហ្វេ​ ស្លៀក​ខោ​ខូវ​ប៊ុយ​ពណ៌​ខៀវ​ព្រលែត​ជើង​វែង​ និងពាក់​ស្បែក​ជើង​ចំពាម​ពណ៌​លឿង​ ។ នាង​បាន​សុំ​ឪពុក​ម្តាយ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាកឌ្រីម​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ប៉ៃលិន​ 1A-7909 ជិះ​ទៅ​ព្រំដែន​កម្ពុជា-​ថៃ ព្រោះ​មាន​មិត្ត​ភក្តិ​ម្នាក់​ឈ្មោះ​ស្រីណែត​ ភេទស្រី​ អាយុ​ប្រហែល​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​តា​ប្រាង្គ​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ទូរ​ស័ព្ទ​បបួល​នាង​ថា​នាំ​ទៅ​យក​លិខិត​ឆ្លង​ដែន​ទៅ​ស្រុក​ថៃ​​ ។

ប្រភពដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ក្រោយ​មក​ទៀត​ស្រាប់តែ​មាន​មិត្តប្រុស​របស់​នាង​ឈ្មោះ​រិន​ អាយុ​ប្រហែល​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​ខៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ បាន​ទូរ​ស័ព្ទ​ប្រាប់​ថា​ រូបគេ​ឱ្យ​នាង​ជិះ​ម៉ូតូ​ទៅ​យក​លុយ​ចំនួន​៥០​ដុល្លារ​ដោយ​រូប​គេទុក​នៅ​ឯ​ស្រុក​សំឡូត ។​ តាំង​ពី​នោះ​មក​ក៏​បាត់​ដំណឹង​នាង​រៀង​រហូត​ មិន​ដឹងថា​ ទៅ​ព្រំដែន​ជាមួយ​មិត្ត​ស្រី​របស់​នាង​ឬ​ទៅ​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង ។​

លុះ​នៅ​ថ្ងៃ​ទី​៣១ ឧសភា​ វេលា​ម៉ោង​ជាង​១០​ព្រឹក​ ខណៈ​មាន​អ្នក​ភូមិ​ម្នាក់​រស់​នៅ​ភូមិ​អូរ​ទទឹង​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ទៅ​ចង​គោ​ឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​គុម្ពោត​ព្រៃ​មួយ​ធុំ​ក្លិន​ស្អុយ​ ក៏​ចូល​ទៅ​មើល​ស្រាប់​តែ​ប្រទះ​ឃើញ​សព​តែ​ម្តង​ រួច​ផ្តល់​ដំណឹង​មក​ពួក​គាត់​ជា​ឪពុក​ម្តាយ​ ទើប​ទៅ​ពិនិត្យ​មើល​ដឹង​ច្បាស់​ថា​ជា​កូន​ស្រី​របស់​គាត់​ប្រាកដ​មែន ។​

សមត្ថ​កិច្ច​ផ្នែក​កោសល្យ​វិច័យ​ខេត្ត​បាន​ទៅ​ពិនិត្យ​ និង​សន្និដ្ឋាន​ថា​ នេះ​ជា​ករណី​ប្លន់​សម្លាប់​ព្រោះ​នៅ​ក្បែរ​សព​គេ​សង្កេត​ឃើញ​មាន​ដំបង​មួយ​ធំ​ប៉ុន​ក​ជើង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​ តែ​ដោយ​សារ​សព​ស្អុយ​រលួយ​មិន​អាច​ពិនិត្យ​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ត្រូវគេ​វាយ​ចំ​កន្លែង​ណា​ខ្លះ​នោះ​ទេ ។​ ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​សមត្ថ​កិច្ច​បាន​បំភ្លឺ​ថា​ ការ​ស្លាប់​របស់​នារី​រងគ្រោះ​គឺ​សង្ស័យ​ថា​ជា​មនុស្ស​ស្និទ្ធ​ស្នាល​នឹង​នាង​ ល្បួង​បបួល​នាំ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​ពេល​ស្ងាត់​មនុស្ស​មាន​ឱកាស​ក៏​ប្លន់សម្លាប់​នាង​យក​ម៉ូតូ​តែ​ម្តង​ទៅ ។​ ពេល​នេះ​ ក្រុម​គ្រួសារ​បាន​យក​សព​មក​ផ្ទះ​ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​បូជា​តាម​ប្រពៃណី​៕​