ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​ទារ​ប្រាក់​ពី​អ្នក​​ដំណើរ​ស្រប​ច្បាប់​ខ្មែរ​នៅក្បែរ​ផ្សារលុង​ក្លឿ ក្រោម​រូប​ភាព​ពិនិត្យលិខិត​ឆ្លង​ដែន

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ៖​​តាម​ប្រភពព័ត៌មាន​ពី​អ្នក​ដំណើរ​ខ្មែរ​ស្រប​ច្បាប់​ចេញ​ចូល​ប្រទេសថៃ​បាន​ឱ្យ​ដឹង​ថា​ មួយ​រយៈ​នេះ​សមត្ថ​កិច្ច​ថៃ​ឈរ​ជើង​នៅក្បែរ​ផ្សារលុង​ក្លឿ​ដែល​នៅ​ទី​នោះ​ជា​ទី​តាំង​ត្រួត​ពិនិត្យ​រថយន្ត​ឈ្នួលចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​​១គីឡូម៉ែត្រ ​មាន​ទាហាន​ឈុត​ខ្មៅ​និង​ជន​ស៊ីវិលជា​ច្រើន​នាក់​មិនដឹង​ថា​​ជា​ស្ថាប័ន​ណា​ខ្លះ​នោះ​ទេ ​​បាន​

ខេត្ត​បន្ទាយ​មាន​ជ័យ៖​​តាម​ប្រភពព័ត៌មាន​ពី​អ្នក​ដំណើរ​ខ្មែរ​ស្រប​ច្បាប់​ចេញ​ចូល​ប្រទេសថៃ​បាន​ឱ្យ​ដឹង​ថា​ មួយ​រយៈ​នេះ​សមត្ថ​កិច្ច​ថៃ​ឈរ​ជើង​នៅក្បែរ​ផ្សារលុង​ក្លឿ​ដែល​នៅ​ទី​នោះ​ជា​ទី​តាំង​ត្រួត​ពិនិត្យ​រថយន្ត​ឈ្នួលចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​​១គីឡូម៉ែត្រ ​មាន​ទាហាន​ឈុត​ខ្មៅ​និង​ជន​ស៊ីវិលជា​ច្រើន​នាក់​មិនដឹង​ថា​​ជា​ស្ថាប័ន​ណា​ខ្លះ​នោះ​ទេ ​​បាន​ធ្វើការទារប្រាក់​ម្នាក់​២០០បាត ពី​អ្នក​​ដំណើរ​បើទោះបីជាមាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​ក៏ដោយ។

នៅចំណុច​កើត​ហេតុ​ខាង​លលើ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៣ មាន​អ្នក​ដំណើរ​ប្រុស​ស្រី​១២នាក់​ជិះ​រថយន្ត​ប្រភេទ​១២កៅអី ក្នុង​គោលដៅ​ពីផ្សារលុង​ក្លឿទៅ​ក្រុង​បាងកក​ ក្នុង​នោះ​មានអ្នកដំណើរ​៩នាក់​​បាន​ចំណាយ​ប្រាក់​ម្នាក់​ៗ២០០​បាត​ ទៅឱ្យ​ពួក​សមត្ថ​កិច្ច​ថៃ ។ដោយ​ឡែក​៣នាក់​ទៀត​បាន​តវ៉ាមិនព្រម​បង់​ឱ្យ​ ព្រោះ​ពួកគេថា​មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​​ ហើយក៏បា​ន​បន្តដំណើរទៅទៀត៕