ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​​បេតិកភណ្ឌ​​ភាពយន្ត​​ដំបូង​គេនៅអាស៊ី​ធ្វើនៅកម្ពុជា

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មហោស្រព​​បេតិកភណ្ឌ​​ភាពយន្ត​​អន្តរជាតិ​​ដែល​មាន​ឈ្មោះថា «​ការ​ចង​ចាំ» ដំបូង​បង្អស់​​នៅអាស៊ី​ ដែល​នឹងរៀបចំ​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៣ តទៅ ក្នុង​រាជ​ធានីភ្នំពេញ ។

មហោ​ស្រព​នេះ​បង្កើតឡើង​ក្រោម​ការ​សហការ​រវាង​ស្ថាប័ន​​ពាក់ព័ន្ធ​ចំនួន២ គឺ​មជ្ឈមណ្ឌល​បូផា​ណា និង​មូលនិធិ Technicolor នៅ​​ប្រទេស​បារាំង និង​ថៃ ទទួល​បានការគាំទ្រ​​ជាផ្លូវការ​ពីក្រសួង​ចំនួន៣ គឺ​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ក្រសួងព័ត៌មាន និង​ក្រសួង​​ទេស​ចរណ៍ ។

កម្ម​​វិធី​សំខាន់ៗ​សម្រាប់​មហោ​ស្រព​​ភាព​យន្ត​ជា​លើកដំបូង​នេះ រួមមាន​ការ​ចាក់បញ្ចាំង​​ភាព​យន្ត​បុរាណ​ចំនួន​៤០​រឿងមកពី​ជុំ​វិញ​ពិភព​លោក ការរំលឹក​ខ្សែភាព​យន្ត​ជាស្នា​ព្រហស្តរបស់​អតីត​ព្រះ​មហាក្សត្រ​ ព្រះបាទ​សម្តេច​​ ព្រះ​​នរោត្តម សីហនុ និងកម្មវិធី​ផ្សេងៗ​ទៀតជាច្រើនផងដែរ ៕