ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើគ្រញូ​ង​ស្ងប់​ស្ងាត់បន្តិច​ ធ្នង់​ត្រូវ​ប៉ាន់​នាំ​ចេញ​ទៅ​ប្រ​ទេស​ឡាវ​

10 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង៖​បន្ទាប់​ពី​មានការ​ចុះ​បង្ក្រាប់​ពី​សំណាក់​​សមត្ថ​កិច្ច​ចម្រុះ​បាន​សម្រេច​ជាបន្ត​បន្ទាប់​មក​ ជំនួ​ញ​ឈើ​គ្រញូង​ហាក់មាន​ភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែ​បែរ​ជាមាន​ពួក​ឱកាស​និយម​កា.ប់បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ថា​ឡាបរិវ៉ាត់​ នាំចេញ​ទៅ​ឱ្យ​ឈ្មួញ​ឯ​ប្រទេស​ឡាវ។

ខេត្ត​ស្ទឹង​ត្រែង៖​បន្ទាប់​ពី​មានការ​ចុះ​បង្ក្រាប់​ពី​សំណាក់​​សមត្ថ​កិច្ច​ចម្រុះ​បាន​សម្រេច​ជាបន្ត​បន្ទាប់​មក​ ជំនួ​ញ​ឈើ​គ្រញូង​ហាក់មាន​ភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែ​បែរ​ជាមាន​ពួក​ឱកាស​និយម​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ថា​ឡាបរិវ៉ាត់​ នាំចេញ​ទៅ​ឱ្យ​ឈ្មួញ​ឯ​ប្រទេស​ឡាវ។

បទ​ល្មើស​ដែលមិនចេះ​ផុត​រលត់​នៅតែ​បន្ត​សកម្មភាព​ជាមួយ​ការ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃបណ្ដាល​ឱ្យ​​គម្រោង​អភិ​​ឌ្ឍ​ន៍​​ជន​បទ​មួយ​ចំនួន​ត្រូវ​រង​ការខូច​ខាត​ទ្រុឌ​​ទ្រោម​រាប់​សិប​កន្លែង​។តួ​យ៉ាង​នៅភូមិ​ឆ្វាំង​ ឃុំ​សំរោង​ ប្រភព​ព័​ត៌មាន​ឱ្យ​ដឹង​ថា​មាន​រថយន្ត​ម៉ាក​​ទួ​រីសសាំង​យ៉ុង​ ដឹក​ឈើ​​ប្រណីត​​ប្រភេទ​ធ្នង់​ជា​ប្រចាំ​ រៀង​រាល់​ថ្ងៃ ដែលទៅ​ទម្លាក់​នៅ​ភូមិ​ព្រះ​​រំកិល​ ស្រុក​ថាឡាបរិវ៉ាត់ រួច​បន្ត​ដាក់​តាម​ទូក​ឆ្លង​ទៅ​លក់​ឱ្យ​ឈ្មួញ​ជន​ជាតិ​ឡាវ​៕​