ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ខ្សែភ្លើង​ចំនួន​៤​ខ្សែ ធ្លាក់​រៀប​ដល់​ដី​ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ខ្សែភ្លើង​ធំៗ​ចំនួន​៤​ស​សៃ​រ បាន​ដាច់​ធ្លាក់​រៀប​ដល់​ដី ស្ថិតនៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១០​នឹង​២០​នាទី បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​។ ​

​ក្នុង​ហេតុការណ៍​ខាងលើនេះ លោក សួស សារិន ចៅសង្កាត់​បឹងទំពុន បាន​ដឹកនាំ​កម្លាំង ប្រជា​ការពារ​សង្កាត់ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អណ្តាតភ្លើង ដើម្បី​កុំ​ឲ្យ​បែក​ផ្កាភ្លើង​រីក​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​។ ​