ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អក​​ស្រា​​នាង​​ខារ៉ា​​អូ​​ខេ​​នាំ​​ទៅ​​​ដេក​នៅ​មាត់​​ស្ទឹង​​​សែន​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​ចោម​រោម​មើល​ស្ត្រី​ម្នាក់​ដេក​លង់​លក់​យ៉ាង​រំភើយ​អាក្រាត​កាយ​ម្នាក់​ឯង​ គ្មាន​សម្លៀក​បំពាក់​ជាប់​ខ្លួន​ទេ​ នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ស្ទឹង​សែន​ ស្ថិត​ក្នុង​ភូមិ​ទី​៧​ សង្កាត់​កំពង់​ធំ​ ក្រុង​ស្ទឹង​សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ឧសភា​ សង្ស័យ​ថា​ជា​ករណី​ចាប់​រំលោ.ភ​ ព្រោះ​នៅ​កន្លែង​កើត​ហេតុ​គេ​សង្កេត​ឃើញ​មាន​ស្រោម​អនាម័យ​ ។

ខេត្ត​កំពង់​ធំ ៖ ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​ចោម​រោម​មើល​ស្ត្រី​ម្នាក់​ដេក​លង់​លក់​យ៉ាង​រំភើយ​អាក្រាត​កាយ​ម្នាក់​ឯង​ គ្មាន​សម្លៀក​បំពាក់​ជាប់​ខ្លួន​ទេ​ នៅ​ក្នុង​ព្រៃ​ក្បែរ​មាត់​ស្ទឹង​សែន​ ស្ថិត​ក្នុង​ភូមិ​ទី​៧​ សង្កាត់​កំពង់​ធំ​ ក្រុង​ស្ទឹង​សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ឧសភា​ សង្ស័យ​ថា​ជា​ករណី​ចាប់​រំលោភ​ ព្រោះ​នៅ​កន្លែង​កើត​ហេតុ​គេ​សង្កេត​ឃើញ​មាន​ស្រោម​អនាម័យ​ ។

​ដោយ​ឃើញ​សភាព​បែប​នេះ​ អ្នក​ដែល​ទៅ​ឈរ​មើល​ខ្លះ​យក​ក្រណាត់​ទៅ​គ្របដណ្តប់​ឱ្យ​ជួយ​បិទ​បាំង​ការ​ខ្មាស​អៀន​ ព្រោះ​កេរ​ខ្មាស​នៅ​កណ្តាល​វាល​ ។​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​ស្ត្រី​រូប​នោះ​ដឹង​ខ្លួន​ងើប​អង្គុយទាំង​សើង​មម៉ើង ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ដែល​​ទៅ​ឈរ​ត្រួត​ពិនិត្យ​ ស្ត្រី​រូប​នោះ​បាន​និយាយ​ថា​ នាង​ឈ្មោះ​ ម៉ាត់​ សម្ឆស្ស​ អាយុ​៣០​ឆ្នាំ​ ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ រស់​នៅ​ភូមិ​បឹង​កេត​៥៦​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម​ បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ​  ។

នាង​រៀប​រាប់​ថា​ ទើប​តែ​មក​ដល់​ខេត្ត​កំពង់ធំ​បាន​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ស្នាក់​នៅ​ក្រោយ​ស្តាត​ចាស់​ស្ថិត​ក្នុង​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ​ ក្រុង​ស្ទឹង​សែន​ ។ នាង​បន្ត​ថា​ នៅ​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ នាង​បាន​ផឹក​ស្រា​ជា​មួយ​បុរស​៣​នាក់​អស់​ស្រា​ជា​ច្រើន​ដប​ ហើយ​បន្ត​ទៅ​ផឹក​នៅ​ហាង​អេស៊ី​ផាក ស្ថិត​ក្នុង​ភូមិ​បល្ល័ង្ក​ សង្កាត់​ដំរី​ជាន់​ខ្លា​ ទៀត​ស្រវឹង​ខ្លាំង​ណាស់ ។ លុះ​ដល់​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ឧសភា​ ពួក​ប្រុសៗ​ទាំងនោះ​បាន​នាំ​នាង​មក​កាន់​មាត់​ស្ទឹង​នេះ។​ ដោយសារ​តែ​ការ​ស្រវឹង​ស្រា​ជោក​ជាំ​ពេក​ នាង​មិន​ចាំ​ថា​ពេល​នោះ​ពួក​ប្រុសៗ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​នាង​ទេ​ ហើយ​ក៏​មិន​បាន​ស្គាល់​ឈ្មោះ​ប្រុសៗ​ទាំង​នោះ​ដែរ​ គ្រាន់​តែ​ធ្លាប់​ជួបគ្នា​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ប៉ុណ្ណោះ ។​

លុះ​ដល់​ពេល​ដឹង​ខ្លួន​ឡើង​ ស្រាប់​តែ​មាន​មនុស្ស​ចោម​រោម​មើល​នាង​យ៉ាង​ច្រើន​បែប​នេះ​​។​ ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​នោះ​ រូប​នាងបាន​ក្រោក​ឡើង​​យ៉ាង​រហ័ស​រហួន​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​គ្រាហ៍​ទេ ។ បន្ទាប់​មក​សមត្ថ​កិច្ច​បាន​នាំ​នាង​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​​សួរ​នាំ​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​រហូត​ដល់​កើត​មាន​សភាព​បែប​នេះ។​ តាម​ស្ថាន​ភាព​ជាក់​ស្តែង​ ពិត​ណាស់​ថាស្ត្រី​ខារ៉ាអូខេ​ម្នាក់​នេះ​បាន​ក្លាយ​ជាចំណី​ក្រុម​បុរស​ទាំង​៣​នាក់​នោះ ខណៈ​ដែល​នាង​ស្រវឹង​ស្រា​លែង​ដឹង​ខ្លួន​ទៅ​ហើយ​នោះ ។​ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នេះ​បាន​បង្ហាញ​ថា​ ស្ត្រី​រូប​នេះ​កំពុង​តែ​បណ្តែត​បណ្តោយ​ខ្លួន​ក្នុង​ផ្លូវ​ដ៏​ងងឹត​ងងុលមួយ​ ដោយសារ​តែ​យល់​ថា​ ខ្លួន​ជាស្ត្រី​បម្រើ​ខារ៉ាអូខេ​ តែ​វា​មិនថោក​ទាប​ទេ​ គឺ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​បណ្តោយ​ខ្លួន​ឱ្យ​អន់ ៕​