ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ដំឡូង បង្កប់គ្រញូង​ប្រមាណ១០តោន​ ត្រូវសមត្ថកិច្ច​ឃាត់ចាប់បាន​

13 ឆ្នាំ មុន

ប្រភពពីសមត្ថកិច្ច​បានឲ្យដឹងថា​ ឈើប្រណីតប្រភេទ​គ្រញូងប្រមាណ១០តោន​ ត្រូវបានសមត្ថកិច្ច​ចម្រុះឃាត់ចាប់​បានកាលពីម៉ោង​ប្រមាណ១២យប់​ថ្ងៃទី២៥ ​ឧសភា ២០១៣​ នៅចំណុច​ឃុំសំឡូត ​ស្រុកសំឡូត ខេត្តបាត់ដំបង ​។

ប្រភពបានបញ្ជាក់​ទៀតថា រថយន្តដែល​ដឹកដំឡូងតែបង្កប់​គ្រញូងនេះ ​ត្រូវបានឈ្មួញត្រៀមនំា​ចេញទៅកាន់​ប្រទេស​វៀតណាម​ ។ រថយន្តនេះម៉ាក ​Fuso ពាក់ស្លាកលេខ ​កោះកុង 3A-0397​ ។

ចំណែកអ្នកបើកបរបាន​រត់គេចខ្លួនបាត់ ​នៅក្រោយសមត្ថកិច្ច​ឃាត់ចាប់ ​។ ប្រភពបានបន្តថា ​ម្ចាស់ឈើគ្រញូង​ប្រមាណ១០តោននេះ​ ជាកម្មសិទ្ឋិរបស់អ្នកមានអំណាចម្នាក់ ។ បច្ចុប្បន្នឈើ​គ្រញូងទំាងនេះ​ ត្រូវបានសមត្ថកិច្ច​យកមករក្សាទុក​នៅក្នុងបរិវេណអង្គការ MGP ៕