ខេត្តកំពង់ធំ ៖ រថយន្តដឹកឈើគ្រញូងចំនួន៤គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ឧសភា ២០១៣ ក្នុងនោះនៅចំណុចផ្លូវចូលភ្នំស្រះខ្ចៅ ស្ថិតក្នុងភូមិអូរកោះគី ឃុំជ្រាប់ ស្រុកសន្ទុក បានចំនួន៣គ្រឿង ចំណែករថយន្ត១គ្រឿងទៀត ត្រូវបានលោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដឹកនាំដោយកម្លាំងសហការជាមួយកងរាជអាវុធហត្ថ និងកម្លាំងសឹករងខេត្តបង្ក្រាបបាននៅចំណុចលើស្ពានកំពង់ថ្ម ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ។ ក្រោយពីចាប់បានរថយន្ត៣គ្រឿងហើយ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ