ខេត្តកំពង់ស្ពឺ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជានៅវេលាព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៏ ចាស់ជរា កុមារកំព្រា និងជនពិការ ចំនួន៩៩១គ្រួសារ នៅភ្នំក្រាំងពោធិ៍ ភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ដោយមានការចូលរួមពីសមាជិក សមាជិកា កាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋជាច្រើនកុះករ ។
អំណោយដែលយកចែកជូននាឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង១ ក្រមា១ មុង១ ភួយ១ ក្រណាត់សមួយដុំ និងថវិកា៣ម៉ឺនរៀល ។
ចែករំលែកព័តមាននេះ