ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​ដឹក​​ឧប​ករណ៍​​​ភ្លេង​នាយ​​គ្រួច​​​បុក​​ក្មេង​​​ម្នាក់​​ស្លា.ប់​​ នាយ​​គ្រួច​​បាក់​​ឆ្អឹង​​​ជំនី​រ​3​កាំ​

12 ឆ្នាំ មុន

ខេត្តកំពត ៖​ រថយន្ត​កូរ៉េ​ចំណុះ​១តោន​កន្លះ​ច្នៃ​ទ្រុង​លាប​ពណ៌​ក្រហម​ ជា​រថយន្ត​ដឹក​ឧបករណ៍​ភ្លេង​ របស់​ក្រុម​នាយ​គ្រួច​ តារា​កំប្លែង​ជួប​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៣​ កំពត-ព្រះសីហនុ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ឧសភា​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ដោយ​រថយន្ត​បាន​បុក​ក្មេង​ប្រុស​កំពុង​ជិះ​កង់​ បណ្តាល​ឱ្យ​ស្លា.ប់​ ចំណែក​ក្រុម​ភ្លេង​រង​របួស​៨នាក់​

ខេត្តកំពត ៖​ រថយន្ត​កូរ៉េ​ចំណុះ​១តោន​កន្លះ​ច្នៃ​ទ្រុង​លាប​ពណ៌​ក្រហម​ ជា​រថយន្ត​ដឹក​ឧបករណ៍​ភ្លេង​ របស់​ក្រុម​នាយ​គ្រួច​ តារា​កំប្លែង​ជួប​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៣​ កំពត-ព្រះសីហនុ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ឧសភា​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​ ដោយ​រថយន្ត​បាន​បុក​ក្មេង​ប្រុស​កំពុង​ជិះ​កង់​ បណ្តាល​ឱ្យ​ស្លាប់​ ចំណែក​ក្រុម​ភ្លេង​រង​របួស​៨នាក់​ ក្នុង​នោះ​នាយ​គ្រួច​ របួស​បាក់​ឆ្អឹង​ជំនីរ​បី​កង់​ ។

មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ក្មេង​ប្រុស​ឈ្មោះ​ យាប់​ សាន់​ អាយុ​១៣​ឆ្នាំ​ ជិះ​កង់​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវ​កោង​ គេ​ឃើញ​រថយន្ត​ក្រុម​ភ្លេង​របស់​នាយ​គ្រួច​បួង​ចង្កូត​មិន​ទាន់​ ជ្រុល​ទៅ​បុក​កង់​ក្មេង​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ខូច​ខាត​កង់​យ៉ាង​ដំណំ​ ឯ​ក្មេង​នោះ​ផ្លោង​បោក​ទៅ​លើ​ផ្លូវ​រង​របួស​ធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត​ តែ​ជា​អកុសល​ក្រោយ​មក​ក៏​បាន​ស្លាប់​ ។

ឯ​រថយន្ត​ បន្ទាប់​ពី​បុក​កង់​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ស្នាម​ភ្លោះ​ បណ្តាល​ឱ្យ​ខ្ទាត​មនុស្ស​៨​នាក់​ចេញ​ពី​រថយន្ត​រង​របួស​ ចំណែក​នាយ​គ្រួច​ក៏​នៅ​ក្នុង​រថយន្ត​នោះ​ដែរ​ រង​របួស​ធ្ងន់​ជាង​គេ​បាក់​ឆ្អឹង​ជំនីរ​អស់​៣កង់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ពេទ្យ​កំពត​ ។ ក្រោយ​ពេល​កើត​ហេតុ​ រថយន្ត​ និង​កង់​ត្រូវ​សមត្ថ​កិច្ចយក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ទឹក​ឈូ​ ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ឯ​សព​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕