ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ គជប​ ចាប់ឆ្នោត​កំណត់លេខរៀង​គណបក្ស​នយោបាយ​នៅលើសន្លឹកឆ្នោត​

13 ឆ្នាំ មុន

នៅម៉ោង៨​និង៣០នាទី​ព្រឹកថ្ងៃទី២៣ ​ឧសភា ២០១៣នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​(គជប) នឹងរៀបចំពិធី​ចាប់ឆ្នោត​​ ដើម្បីកំណត់​លំដាប់លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ​​នៅលើសន្លឹកឆ្នោត​​ ។

ពិធីនេះ​នឹងប្រព្រឹត្ត​ទៅនៅទីស្តីការគជប​ ក្នុងបរិវេណក្រសួងមហាផ្ទៃ​ អគារ H​ ដោយមានការយាងនិមន្ត​សម្តេចព្រះសង្ឃរាជ​ទំាងពីរគណៈ​ ប្រោសប្រទាន​ការចាប់ឆ្នោត​ ។

គួរបញ្ជាក់ថា​ នៅក្នុងការបោះឆ្នោត​ជ្រើសតំាង​តំណាងរាស្រ្ត​នៅតិកាលទី៥​ ដែលតាមគម្រោង​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨​ កក្កដា ២០១៣​ មានគណបក្ស​នយោបាយ​ចំនួន០៨​ ត្រូវចូលរួមប្រកួតប្រជែង​យកអាសនៈសភាចំនួន១២៣​ ក្នុងនោះមាន​គណបក្សប្រជាជនកម្ពុជា​ គណបក្សហ៊្វុនស៊ិនប៉ិច​ គណបក្សសញ្ជាតិកម្ពុជា​ គណបក្ស​សម្ព័ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ គណបក្សសង្រ្គោះជាតិ​ គណបក្សខ្មែរឈប់ក្រ​ និងគណបក្សខ្មែរ​អភិវឌ្ឍន៏សេដ្ឋកិច្ច​ ។

គួរំលឹកផងដែរថា​ នៅក្នុងការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៤​ កាលពីថ្ងៃទី២៨ កក្កដា​ ២០០៨​ មានគណបក្ស​នយោបាយចូលរួម​ប្រកួតប្រជែង​ចំនួន១១​ ក្នុងនោះ​លំដាប់លេខរៀង​ឈ្មោះគណបក្សនយោបាយ​នៅលើសន្លឹកឆ្នោតរួមមាន៖

០១​-គណបក្ស​នរោត្តមរណប្ញទិ​

០២-​គណបក្សប្រជា​ធិបតេយ្យខ្មែរ

០៣-​គណបក្សសម្ព័ន្ឋ​ដើម្បីប្រជាធិបតេយ្យ​

០៤-​គណបក្ស​ប្រជាជនកម្ពុជា​

០៥​-គណបក្សខ្មែរ​ឈប់ក្រ​

០៦-​គណបក្សខ្មែរ​សាធារណរដ្ឋ​

០៧-គណបក្សសង្គមយុត្តិធម៌

០៨-​គណបក្សហ៊្វុនស៊ិនប៉ិច​

០៩-​គណបក្ស​​សមរង្ស៊ី

១០-​គណបក្ស​ហង្សដារ៉ា​ ចលនាប្រជាធិបតេយ្យ​

១១-​គណបក្ស​សិទ្ឋិមនុស្ស