ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ដង្កោ​នាំអំណោយ​សម្តេចតេជោ​ចែកជូន​ប្រជាពលរដ្ឋ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​នុត ពុធ​ដារ៉ា ​អភិបាល​ខណ្ឌដង្កោ បាននាំ​យកអំណោយ​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ទៅចែកជូន​ប្រជាពលរដ្ឋ​​​ក្រី​ក្រ​ចំនួន​១០គ្រួសារ កាលពី​វេលា​ព្រឹក​​ថ្ងៃទី​២២ ឧសភា ​ឆ្នាំ​២០១៣ ស្ថិត​ក្នុង​សង្កាត់​​ក្រាំងពង្រ ខណ្ឌដង្កោ ​រាជ​ធានីភ្នំពេញ ។

អំណោយ​​ដែល​នាំទៅ​ចែក​​ជូន​ប្រជា​ពលរដ្ឋ​​​​មានចំនួន​១០គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​​២៥​គីឡូក្រាម ​មី១កេស ទឹក​ត្រី​១​យួរ ទឹកស៊ីអុីវ១យួរ ទឹកដោះ​គោ​២កំប៉ុង ទឹកក្រូច​​៥​កំប៉ុង ​ស្ករ​ស​២កញ្ចប់ តែ​៣កញ្ចប់​ ធុងយួរ​ជ័រ​១​ ឆ្នាំង​បាយ១ និង​ថវិកា​១០​ម៉ឺន​រៀល ។

នៅក្នុងឱ​កាសនោះ​ផង​ដែរ លោក​នុត ពុធ​ដារ៉ា ​ក៏​បាន​សំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​​ ដោយ​លោក​បាន​ពាំ​នាំ​នូវ​​​ការ​សាក​សួរ​សុខទុក្ខ​​ពី​សំណាក់​សម្តេច​​​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ដែល​ជួប​​ការ​លំបាក​​​នានា​នៅ​ទូទាំង​ប្រទេស ៕