ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Canon រៀបចំ​ការ​ប្រកួត​ថត​រូប​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​លើក​ទី​៤

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការប្រកួត​ថត​​រូប​ប្រចាំ​​ឆ្នាំ​នៅ​កម្ពុជា នឹង​ត្រឡប់​មកវិញ​ធំជាង​មុន​នៅឆ្នាំ​នេះ​ដែល​​រួម​មានអ្នក​ចូលរួម​ប្រកួត​ថត​រូប​ប្រមាណ​ជាង៥០០នាក់ បានជួប​ជុំគ្នា​នៅក្នុង​សន្និ​សីទ​កាសែត​មួយ​កាល​ពីថ្ងៃអាទិត្យ ទី១៩ ឧសភា ២០១៣ វេលា​​ម៉ោង​៧​ព្រឹក​នៅ​​សាលសន្តិ​សីទ​ចតុ​មុខ ដើម្បី​បង្ហាញ​ពី​​លក្ខណៈ​ការប្រកួត​ និងជ័យ​​លាភី ។

នេះជាលើកទី​៤ ហើយ ដែល​ក្រុម​ហ៊ុន i-Qlick ជាភ្នាក់ងារ​​​ចែកចាយរបស់​ផលិត​ផល Canon ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​​រៀប​ចំកម្មវិធីនេះឡើង​ក្នុង​គោលបំណង​ដើម្បីជួយ​ផ្សព្វផ្សាយ​ និង​​លើក​កម្ពស់​វិស័យ​ថត​រូប​នៅ​កម្ពុជា ។ ក្រុម​​ហ៊ុន i-Qlick និង Casnon ជា​ម្ចាស់​ឧបត្ថម្ភធំ​សម្រាប់​កម្មវិធី​នេះ  រួម​ជា​មួយ​ដៃគូ​សហ​ការ​​ដូចជា​ក្រុម​ហ៊ុន Smart, True Brasnds, SEA Globe, Cam Lau, Lagend Cinema, Pepsi និង​ក្រុម​​ហ៊ុនទឹក​បរិសុទ្ធ Euroiech ។

ជ័​យ​លាភី​សម្រាប់​ប្រធាន​បទ​​នីមួយៗ​នឹង​ឈ្នះ​រង្វាន់បន្ថែម​ដូចខាង​ក្រោម ៖

រង្វាន់​​ទី១ ៖ ប័ណ្ណ​ជាវទំនិញ​​៥០០​ដុល្លារ​ពីក្រុម​ហ៊ុន i-Qlick កាបូប​ Vanguard  TripodMak 233 ពីក្រុម​ហ៊ុន Cam Lau លេខពិសេស​ ​និងកាត​វបញ្ចូល​ទឹក​ប្រាក់ចំនួន​៥០​ដុល្លារ ពីក្រុម​ហ៊ុន Smart ។

រង្វាន់ទី​២ ៖ ប័ណ្ណ​ជាវទំនិញ​៣០០ដុល្លារ ពីក្រុមហ៊ុន i-Qlick កាបូប VanguardBag Biin25 ពីក្រុម​ហ៊ុន Can Lau ​លេចធម្មតា និងកាត​បញ្ចូល​ទឹក​ប្រាក់​ចំនួន​២០ដុល្លារពីក្រុម​​ហ៊ុន Smart ។

រង្វាន់​​ទី៣ ៖ ប័ណ្ណ​ជាវទំនិញ​១០០​ដុល្លារ ពីក្រុមហ៊ុន  i-Qlick ប្រអប់Samuria Dry-Pak Case F-580 ពីក្រុម​ហ៊ុន Cam Lau លខធម្មតា និងកាត​បញ្ចូលទឹក​ប្រាក់​ចំនួន១០ដុល្លារពី​ក្រុម​ហ៊ុន Smart ។

ឆ្នាំនេះ​យើងនឹងបន្ថែម​ការប្រកួត​នៅ​លើគេហ​ទំព័រ​ផង​ដែរ ។ រូបភាព​របស់​ជ័យ​លាភី​​ទាំង​អស់ ​នឹងត្រូវដាក់​លើ​​ទំព័រ​ហ្វេស​ប៊ុក​​របស់ក្រុម​ហ៊ុន i-Qlick : https://www.lacebook.com/iQlickCambodia  នៅថ្ងៃទី២០ ឧសភា ។ ជ័យ​លាភីដែល​ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ នឹង​ទទួល​បាន​រង្វាន់​បន្ថែម​ជាប័ណ្ណ​ជាវទំនិញ៥០០​ដុល្លារ ពីក្រុម​ហ៊ុន i-Qlick, Canon៕