ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​​លោត​ទម្លាក់​​ខ្លួន​ពី​លើ​គោ​យន្ត​ប៉ង​សម្លាប់​​ខ្លួន​មិន​ដឹង​មូល​​ហេតុ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ មានភាពភ្ញាក់​ផ្អើលមួយ​បាន​​កើតឡើង​ដោយ​​សារ​យុវជនម្នាក់​ជិះគោយន្តជា​មួយបងប្អូនមិត្ត​ភក្តិមកពីការ​បងប្អូននៅ​ស្រុក​អូរជ្រៅ លុះគោ​យន្ត​ធ្វើ​ដំណើរមកដល់ចំណុច​​មុខ​សាកល​វិទ្យាល័យ​មានជ័យ ក្នុងភូមិទឹកថ្លា សង្កាត់​​ទឹកថ្លា ក្រុងសិរី​សោភ័ណ បាន​លោត​ទម្លាក់​ខ្លួន​ពី​​លើ​គោយន្ត​មិនដឹងមូល​ហេតុ​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​ត្រូវ​បានអ្នកជិះលើគោ​យន្ត​នាំគ្នាជួយសង្គ្រោះ​​ដឹកបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។

ខេត្ត​បន្ទាយ​មានជ័យ ៖ មានភាពភ្ញាក់​ផ្អើលមួយ​បាន​​កើតឡើង​ដោយ​​សារ​យុវជនម្នាក់​ជិះគោយន្តជា​មួយបងប្អូនមិត្ត​ភក្តិមកពីការ​បងប្អូននៅ​ស្រុក​អូរជ្រៅ លុះគោ​យន្ត​ធ្វើ​ដំណើរមកដល់ចំណុច​​មុខ​សាកល​វិទ្យាល័យ​មានជ័យ ក្នុងភូមិទឹកថ្លា សង្កាត់​​ទឹកថ្លា ក្រុងសិរី​សោភ័ណ បាន​លោត​ទម្លាក់​ខ្លួន​ពី​​លើ​គោយន្ត​មិនដឹងមូល​ហេតុ​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​ត្រូវ​បានអ្នកជិះលើគោ​យន្ត​នាំគ្នាជួយសង្គ្រោះ​​ដឹកបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។ ហេតុការណ៍​​នេះ​កើតឡើងកាល​ពីរសៀល​ថ្ងៃទី១៣ ឧសភា ២០១៣។

បើតាមប្រភពព័ត៌​មានពីអ្នកធ្វើដំណើរ​នៅលើគោយន្តជា​មួយ​បានប្រាប់​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​​ឈ្មោះ​ឡា អាយុជាង​២០ឆ្នាំ រស់នៅខេត្ត​​ឧត្តរ​មាន​ជ័យ យុវជន​រូបនេះ​ស្គាល់គ្នាជា​មួយអ្នកបើក​គោយន្ត ដោយឪពុកម្តាយ​រាប់អានស្គាល់គ្នា​ជាមួយអ្នក​បើក​គោយន្ត ដែលមានទីលំនៅ​ភូមិភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ មុន​ពេលកើត​ហេតុនៅតាម​ផ្លូវយុវជនឈ្មោះ​ឡា បាននិយាយ​លេងសើចជា​ធម្មតាពេល មកដល់​ចំណុចខាងលើ ស្រាប់​តែ​មិនដឹង​យ៉ាងមិច​យុវជនរូបនេះ​លោត​ទម្លាក់ខ្លួន​ពីលើគោ​យន្ត បណ្តាលឲ្យ​​សន្លប់បាត់ស្មារតី​ស្របពេល​នោះ​មានរថយន្តមួយ​​គ្រឿងមកតាម​​ក្រោយ​បម្រុង​កិនទៀតផង៕