ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សណ្ឋា​គារ​អេស អិន បឹង​កម្សាន្ត​ប្តឹង​ក្រុម​ហ៊ុន​​វៀត​ណាម​ ពី​បទ​ប្រើ​​អំពើ​ហិង្សា​​​

12 ឆ្នាំ មុន

ខេត្ត​រតនគិរី​ ៖ ​ម្ចាស់​សណ្ឋា​គារ​អេស​អិន​បឹង​កម្សាន្ត​បាន​ប្តឹង​ក្រុម​ហ៊ុន​​វៀត​ណាម​​ពីបទ​ប្រើ​​អំពើ​ហិង្សា​ទៅ​លើ​កម្ម​ករ និង​យក​ប្រេង​សាំង​​ដុត​បំផ្លាញ​​ផ្ទះ​អស់​​​មួយ​ខ្នង​ និង​រោង​​ប្រក់​​ស្តង់​​ពណ៌ខៀវ ​អស់​៤​កន្លែង​​ទៀត ហើយ​សមត្ថ​កិច្ច​ប៉ូលិស​ស្នងការ​​​ដ្ឋាន​ខេត្ត​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​​ខ្មែរ​ម្នាក់​ និង​ជនជាតិ​វៀត​ណាម​ម្នាក់ ។

ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី១៣ ឧសភា ​២០១៣ ​វេលា​ម៉ោង​​១០​និង​៤០​នាទីព្រឹក​ នៅ​តំបន់​ដាច់​​ស្រយាល ស្ថិត​ក្នុង​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​​អូរ​ជុំ ។ ទាក់​ទិន​រឿង​ខាង​លើ​ត្រូវ​បាន​លោក​មាស ពៅ​បូ​រ៉ា ប្រធាន​ការិយា​​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឱ្យ​ដឹងថា ​ការ​ចាប់​ខ្លួន​បុគ្គ​លិក​ក្រុម​ហ៊ុន​ស៊ីអ័រ​ឌី (CRD) ​ចំនួន​២​នាក់​នោះ​ គឺ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​ពាក្យបណ្តឹង​​របស់​លោក​ស្រី លី សុខ​ងីម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ​ជា​ម្ចាស់​ចំការ​ និង​ជា​ម្ចាស់​សណ្ឋា​គារ​អេស​អិន​​បឹង​កម្សាន្ត​​ដែល​មាន​ទីតាំង​​សណ្ឋា​គារ​ក្នុង​​ទី​រួម​ក្រុង​បាន​លុង ខេត្ត​រតន​គិរី ​ទី​លំនៅ​បច្ចុ​ប្បន្ន​​ផ្ទះ​លេខ​៤៣-៤៤BEo ​សង្កាត់​វាល​វង់ ខណ្ឌ​៧មករា​ រាជ​ធានី​​ភ្នំពេញ ៕