ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសាហ្វ៊ីណា និងប៉េត្រូវ៉ា និងឌីមិនទៀវ៉ាឆ្លងផុតជុំទី1កម្មវិធី Pilot Pen

15 ឆ្នាំ មុន

បណ្តាកីឡាការិនីរុស្ស៊ីនាងឌីណារ៉ា សាហ្វ៊ី ណា និងណាឌៀ ប៉េត្រូវ៉ា និងនាងអេឡាណា ឌីមិនទៀវ៉ាបានឆ្លងផុតជុំទី១នៃការប្រកួត​តឺន្នីស កម្មវិធី Pilot Pen ។ កម្មវិធីនេះត្រូវបាន គេ រៀបចំធ្វើនៅឯទីលានប្រកួតក្រុង ញូវហេវ៉ឹន  រដ្ឋខឹនណិកធីខាត់ សហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារ ទី២៤ខែសីហា កន្លងមកនេះ។ នាងសាហ្វ៊ីណាបានយកឈ្នះកីឡាការិនីអ៊ីតា លី ហ្រ្វង់សេស្កាស្គៀវ៉ូន ដែលជាជើងឯកក្រប ខណ្ឌធំ French Open ឆ្នាំ២០១០ក្នុងលទ្ធផល ១-៦, ៦-៣និង៦-១ ។ ជ័យជំនះនេះបានកើត ឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីនាងបាន បរាជ័យ២សិតផ្ទួនៗក្រោមស្នាដៃកីឡាការិនី ស្គៀវ៉ូនកាលប្រកួតនៅទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកា ណាដា ។ សាហ្វ៊ីណា ពេញមួយឆ្នាំ នេះត្រូវបានរំខានដោយរបួសខ្នងជាប់រហូត។

នាងបាននិយាយថា «នៅពេលដែលអ្នកចាញ់ការ ប្រកួតណាមួយ អ្នកនឹងនិយាយថា សូមព្រះ ជួយឲ្យការប្រកួតនេះកើតឡើងជាថ្មីម្តងទៀត
ដើម្បីមានឱកាសកែលំអកំហុសដែលបានធ្វើខុស ។ ហើយសម្រាប់ខ្ញុំ ពេលនេះខ្ញុំទទួលបានឱកាសនេះហើយគឺខ្ញុំអាចជួបប្រកួតជាមួយនាង​ស្គៀវ៉ូនសាជាថ្មី​នៅទីនេះ(អាមេរិក)»។ ចំណែកនាងប៉េត្រូវ៉ាបានឆ្លងផុតជុំទី១នេះបន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីអាមេរិកវ៉ា​វ៉ារ៉ា ឡេបឆិនកូ ក្នុងលទ្ធផល១-៦,៧-៥និង៦-១។ នាងប៉េត្រូវ៉ាជាកីឡាការិនីដែលប្រកួតចុង ក្រោយគេបន្ទាប់ពីនាងអាណា អ៊ីណាវ៉ាណូវិច ដែលបានដកខ្លួនដោយសារបួស.កជើង ។ ប៉េត្រូ វ៉ាបាននិយាយថា«នេះពិតជាឱកាសដែលគួរឲ្យ​ភ្ញាក់ផ្អើលមួយ ព្រោះថាខ្ញុំត្រូវការចាំបាច់នូវលទ្ធ​ផលល្អនៅក្នុងពីរបីកម្មវិធីបន្ថែមទៀត មុននឹងចូ​លប្រកួតនៅក្របខណ្ឌធំ US Open ចុងខែ នេះ»។
ឯនាងឌីមិនទៀវ៉ា ស្ទើរតែបាត់បង់ឱកាស ចូលប្រកួតក្នុងជុំទី១ទៅហើយ ខណៈដែលនាង មិនបានធ្វើការហ្វឹកហាត់ច្រើននៅលើទីលាន។
ប៉ុន្តែនៅពេលដែលនាងបានចេញមកប្រកួតនាង ក៏បានយកឈ្នះកីឡាការិនីអេស្ប៉ាញ ម៉ារីយា ចូសម៉ាទីនេស សាន់ឆេស ក្នុងលទ្ធផល៦-១និង ៦-២។ នាងបាននិយាយថា «កាលពីម្សិលមិញ ពួកយើងបានរង់ចាំអស់ជាង១០ម៉ោងធ្វើការ
ហ្វឹកហាត់ដោយសង្ឃឹមថានឹងប្រកួតឲ្យបានល្អ នៅពេលនេះ ។ ខ្ញុំគិតថាខ្ញុំមានសំណាងនៅវិនាទី ចុងក្រោយដោយបានឈ្នះការប្រកួត» ។ កីឡា ការិនីវ័យក្មេងរបស់អាមេរិក មេឡានីអូឌីនត្រូវ បានបរាជ័យក្រោមថ្វីដៃកីឡាការិនីស្លូវ៉ាគីដូមីនី កាស៊ីប៊ុលកូវ៉ា ក្នុងលទ្ធផល៦-២,៥-៧និង៦-៤ ។ នាងអូឌីនវ័យ១៨ឆ្នាំសង្ឃឹមថា នឹងបានចូល ប្រកួតពីរបីកម្មវិធីបន្ថែមទៀត មុននឹងនាងចូល
ប្រកួតក្នុងក្របខណ្ឌធំ US Open ជាទីដែល នាងកាលពីឆ្នាំទៅមិញ បានក្លាយជាកីឡាការិនី គួរជាទីស្រឡាញ់ ខណៈដែលបានឈានចូល ដល់វគ្គ១/៤។សម្រាប់នាងស៊ីប៊ុលកូវ៉ា ការប្រកួត​បន្តនៅជុំទី២នាងនឹងជួបជាមួយកីឡាការិនីការ​ពារជើងឯក២សម័យសញ្ជាតិដាណឺម៉ាក ការ៉ូ លីនវ៉ូនីអាកគី ដែលទើបតែបានយកឈ្នះជើង ឯកកម្មវិធី Rogers Cup នៅទីក្រុងម៉ុង រ៉េអាល់ ប្រទេសកាណាដាកាលពីថ្ងៃចន្ទដើមសប្តាហ៍
នេះ ។

ឯលទ្ធផលនៃការប្រកួតផ្នែកបុរសវិញ ជើង ឯក២សម័យរបស់កម្មវិធីនេះកីឡាករចេម ប្លេក បានប្រើរយៈពេលតែ៣៥នាទីប៉ុណ្ណោះក្នុងការ
បំបាក់កីឡាករអេស្ប៉ាញ ប៉ឺរ៉េ រីបា ក្នុងលទ្ធផល ៦-០និង៦-១។ លោកប្លេកបាននិយាយថា «ខ្ញុំ ជានិច្ចកាលតែងតែតាំងចិត្តប្រកួតក្នុងថិរវេលា
មួយយ៉ាងខ្លីតាមដែលអាចធ្វើបាន ។ នេះមាន ន័យថា ខ្ញុំចង់ដឹងឈ្នះឬចាញ់ឲ្យបានលឿន បំផុត»៕