ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​ក្រុម​ចូលគាស់​ផ្ទះអាជីវករ​យក​អស់​ប្រាក់​ជាង​៨​លាន​រៀល និង​ប្រាក់​ដុល្លារ​៣២​.០០០​ដុល្លារ​នៅ​ផ្សារ​ក្រោល​គោ​

11 ឆ្នាំ មុន

​ខេត្ត​​ស្វាយរៀង ៖ ​ក្រុម​ចោរ​​២​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​លួចគាស់​ទ្វារ​ផ្ទះ​​​ប្រជា​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​យក​ប្រាក់​អស់​៨​លាន​​២​សែន​រៀល ​និង​ប្រាក់​ដុល្លារ​៣​ម៉ឺន​២​ពាន់​ដុល្លារ ​នៅផ្សារ​ក្រោល​គោ​ រួច​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាពធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ ករណី​ចោរ​គាស់​​​ទ្វារ​នេះ​ ​កើត​ឡើង​​កាលពី​ថ្ងៃទី២៥ មេសា ២០១៣ ​វេលា​ម៉ោង​១​រំល​ងអធ្រាត្រ ។

​ម្ចាស់​ផ្ទះ​ដែល​​ក្រុម​ចោរ​ចូល​លួច​គាស់​ទ្វារ​ផ្ទះ​​យក​ទ្រព្យ​សម្បត្តិ​​​​នោះ ១-ឈ្មោះ​លឹម ម៉េង ភេទប្រុស អាយុ​៥១​ឆ្នាំ ជាអ្នក​​លក់​ដូរ មាន​ទីលំនៅភូមិ​ធ្លក ឃុំ​ក្រោល​គោ ស្រុក​ស្វាយជ្រំ យក​អស់​ប្រាក់​២.២០០.០០០​រៀល ​និង​២-ឈ្មោះ​កូវ ជុង ​ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ជាអ្នក​​លក់​ដូរ​នៅផ្សារ​ក្រោល​គោ មាន​ទីលំនៅ​ភូមិ​ព្រៃញ៉យ ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ យក​ប្រាក់​អស់​២៧.០០០ដុល្លារ មាស​ចំនួន​៦​តម្លឹង ​ប្រាក់​រៀល​៦​លាន​រៀល កាត​ទូរស័ព្ទ​គិតជា​ទឹកប្រាក់​៤.០០០ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​៣​គ្រឿង ​៕