ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​រថយន្ត​ទាំង​បិទ​ភ្នែក​បុក​បង្គោល​ភ្លើង​បាក់​1​ដើម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-3919 បើក​បរ​ដោយ​យុវ​ជន​ឈ្មោះ​នង វុទ្ធី​ ក្នុង​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​ រេ​ចង្កូត​ជ្រុល​បុក​រះ​បង្គោល​ព្រំដី​ និង​ថូ​ផ្កា​អស់​ជា​ច្រើន​​ រួច​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ទៀត​ ទើប​អស់​ល្បឿន​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ភោជ​នីយ​ដ្ឋាន​មិត្ត​ជួប​មិត្ត​មក​ពិភព​គ្រឿង​សមុទ្រ​អាំង​ ស្ថិត​នៅ​ផ្ទះ​លេខ​១៣១​ ផ្លូវ​លេខ

រាជធានីភ្នំពេញ ៖​ រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-3919 បើក​បរ​ដោយ​យុវ​ជន​ឈ្មោះ​នង វុទ្ធី​ ក្នុង​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​ រេ​ចង្កូត​ជ្រុល​បុក​រះ​បង្គោល​ព្រំដី​ និង​ថូ​ផ្កា​អស់​ជា​ច្រើន​​ រួច​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ទៀត​ ទើប​អស់​ល្បឿន​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​មុខ​ភោជ​នីយ​ដ្ឋាន​មិត្ត​ជួប​មិត្ត​មក​ពិភព​គ្រឿង​សមុទ្រ​អាំង​ ស្ថិត​នៅ​ផ្ទះ​លេខ​១៣១​ ផ្លូវ​លេខ​១០៥​ ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣​ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឆ្លង​ចូល​ថ្ងៃ​ទី​២៥ មេសា​ ។

សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ត​ឡង់​គ្រីស្ស័រ​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥​ ពី​ត្បូង​ទៅ​ជើង​ ដែល​សង្ស័យ​ថា​ អ្នក​បើក​បរ​មាន​សភាព​ស្រវឹង​ស្រា​ធ្លាក់​ភ្នែក​ ព្រោះ​រថយន្ត​មិន​មាន​លំនឹង​រេ​ចុះ​ឡើង​ ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​លើ​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រះ​បាក់​បង្គោល​ថ្ម​ព្រំ​ដី​មួយ​ដើម​ធំ​ រួច​បុក​ថូ​ផ្កា​ប៉ើង​រប៉ាត់​រប៉ាយ​អស់​ជា​ច្រើន​ ហើយ​រថយន្ត​ជ្រុល​ល្បឿន​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ធំ​ ទើប​បែក​កង់​មុខ​ខាង​ឆ្វេង​អស់​ល្បឿន​ ។

សូម​បញ្ជាក់​ថា​ មុន​ពេល​រថយន្ត​ជ្រុល​បុក​បង្គោល​ភ្លើង​ដ៏​ធំ​នោះ​ គឺ​បាន​បុក​បង្គោល​ថ្ម​ព្រំ​ដី​បាក់​អស់​១​ដើម​ ហើយ​បុក​រះ​ថូ​ផ្កា​ជា​ច្រើន​ថូ​ ដែល​គេ​ដាំ​នៅ​មុខ​ផ្ទះ​ដើម្បី​លម្អ​ហាង​ដែល​មាន​យីហោ​ឈ្មោះ​មិត្ត​ជួប​មិត្ត​មក​ពិភព​គ្រឿង​សមុទ្រ​អាំង​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ​ ។ បញ្ហា​គ្រោះ​ថ្នាក់​នេះ​ ម្ចាស់​ហាង​បាន​សម្តែង​ក្តី​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​រថយន្ត​បង្ក​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​ និង​រថយន្ត​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕