ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ចាប់​ចោរ​ខ្ទើ.យ​ផ្អើល​ពេញ​រាជ​ធានីភ្នំពេញ ​ចាប់​បាន​នៅ​ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចោរ​ខ្ទើ.យ​ម្នាក់​ត្រូវ​​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ចំការ​មន និង​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​ចាប់​ខ្លួន​បាន​​នៅ​ចំណុច​​ជិត​ស្ពាន​ហង្ស​កោះពេជ្រ ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន នៅវេលាម៉ោង​​១២​និង​​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៥ មេសា ២០១៣។

រាជធានីភ្នំពេញ ៖ ​ចោរ​ខ្ទើយ​ម្នាក់​ត្រូវ​​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ចំការ​មន និង​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​ចាប់​ខ្លួន​បាន​​នៅ​ចំណុច​​ជិត​ស្ពាន​ហង្ស​កោះពេជ្រ ស្ថិតក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន នៅវេលាម៉ោង​​១២​និង​​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៥ មេសា ២០១៣។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា  ជនសង្ស័យ​​រូប​នេះ​ រួម​ជា​មួយ​​បក្ស​ពួក​ម្នាក់​ទៀត​​ជិះ​ម៉ូតូ​ម៉ាក​ស្តេប ពណ៌សលាយ​ខ្មៅ ​​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​​ដៃ​ពីជន​បរទេស​ម្នាក់​នៅតាម​បណ្តោយ​​ផ្លូវលេខ​៣១០ ​ក្នុង​ស​ង្កាត់​​បឹងកេង​កង​ទី៣ ខណ្ឌចំការមន ​ហើយ​ព្យាយាម​រត់​គេចពី​សមត្ថ​កិច្ច​ទីបំផុត​​ត្រូវចាប់​​ខ្លួន​បាន​នៅ​ជិត​ស្ពាន​ហង្ស​កោះពេជ្រ ។ ជន​សង្ស័យ​មាន​​ឈ្មោះ​យី វណ្ណារ៉ា អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​​បើក​​ម៉ូតូ​ម៉ាក​ស្តេប ហើយ​ម្នាក់​ទៀត​រត់​គេច​ខ្លួ​ន​បាត់ ។ ​ប្រភពព័ត៌​មាន​បន្ត​​​ថា ​ឈ្មោះ​យី វណ្ណារ៉ា ​និង​បក្ស​ពួក​​តែងតែ​ដើរ​​ធ្វើ​សកម្ម​ភាព​​ឆក់​អ្នក​ដំណើរ​តាម​ដងផ្លូវ និងបន្លំលួចទូរស័ព្ទភ្ញៀវតាមឡាន ដោយ​ពួកគេតែង​ខ្លួន​ធ្វើជា​មនុស្ស​ស្រីសិចស៊ី​ពេលយប់៕