ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​មួយ​អង្គ​បួស​អស់​12​ឆ្នាំ ក្លាយ​ជា​បរា​ជិ​ក​មួយ​ប៉ព្រិច​ភ្នែក

11 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​​ កន្លង​ទៅ​នេះ​ ភិក្ខុឈ្មោះ​លួន​​ លឿម​ អាយុ​៣៨ឆ្នាំ​ គង់​នៅ​ក្នុង​វត្ដ​គូលែន​ជើង​ ឃុំ​គូលែនជើង​ស្រុក​គូលែន​ បាន​ជាប់​ចោទ​ចាប់​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​រំលោ.ភ​នៅ​លើ​កុដិ​ ហើយ​ទង្វើ​អគតិ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់​ធ្ងរ​ ។​

ខេត្ដព្រះវិហារ ៖ កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​​ កន្លង​ទៅ​នេះ​ ភិក្ខុឈ្មោះ​លួន​​ លឿម​ អាយុ​៣៨ឆ្នាំ​ គង់​នៅ​ក្នុង​វត្ដ​គូលែន​ជើង​ ឃុំ​គូលែនជើង​ស្រុក​គូលែន​ បាន​ជាប់​ចោទ​ចាប់​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​រំលោភ​នៅ​លើ​កុដិ​ ហើយ​ទង្វើ​អគតិ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់​ធ្ងរ​ ។​

លោក​វរសេនីយ៍​ ឡាញ​ ស៊ីវ​ឡេង​ អធិការ​ប៉ូលិស​ស្រុក​គូលែនបាន​ឱ្យ​ដឹង​តាម​ចម្លើយ​សារភាព​របស់​ជន​កំហូច​ឈ្មោះ​លួន​ លឿម​ ថា​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៧​ មេសា​ ពេល​ប្រ​ជា​ពលរដ្ឋ​កំពុង​កម្សាន្ដ​សប្បាយ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​វត្ដ​ ជន​កំហូច​រូប​នេះ​បាន​ហៅ​ក្មេង​ស្រី​ឡើង​ទៅ​លើ​កុដិ​ ។​ លុះ​នៅ​ពេល​ក្មេង​ស្រី​ឡើង​ដល់​លើ​កុដិ​ ភិក្ខុ​កំហូច​នេះ​បាន​យក​ទឹក​ក្រូច​ចាក់​ឱ្យ​ក្មេង​ស្រី​ផឹក​ បន្ទាប់​មក​​យក​ទូរស័ព្ទ​ដៃ​បើក​ឱ្យ​ក្មេង​ស្រី​មើល​រឿង​តុក្កតា​ ហើយ​រូប​គេ​បាន​យក​ខ្នើយ​ឱ្យ​ក្មេង​ស្រី​ពោប​​មើល​រឿង​តុក្កតា​ ។ បន្ទាប់​មក​ភិក្ខុ​កំហូច​បាន​ប្រព្រឹត្ដ​ការ​សេព​មេថុន​ ទើប​ក្មេង​ស្រី​ស្រែក​ ហើយ​ខាំ​ដៃ​ភិក្ខុ​កំហូច​យំ​រត់​ចុះ​ពី​លើ​កុដិ​ទៅ​ប្រាប់​ម្ដាយ​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ ។​

ពេល​នោះ​ ម្ដាយ​ក្មេង​ស្រី​បាន​សួរ​នាំ​កូន​ដឹង​រឿង​ ក៏​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្ដិ៍​ ។​ បន្ទាប់​ពី​រឿង​អា​ស្រូវ​បាន​ផ្ទុះ​ឡើង​ ភិក្ខុ​កំហូច​ឈ្មោះ​​លួន លឿម ត្រូវ​បាន​ចាប់​ផ្សឹក​ ហើយ​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​ស្រុក​គូលែន​ ដើម្បី​សួរ​នាំ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ដ​ ដើម្បី​បញ្ជូន​បន្ដ​ទៅ​សា​លា​ដំបូង​ខេត្ដ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។​

ដោយ​ឡែក​ ក្មេង​ស្រី​រង​គ្រោះ​ប៉ូលិស​បាន​នាំ​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​ធ្វើ​កោសល្យ​វិច័យ​ បង្ហាញ​ថា​ ភិក្ខុ​សង្ឃ​កំហូច​រូប​នេះ​រំលោភ​មិន​បាន​សម្រេច​ទេ តែ​មាន​បន្សល់​ជាប់​ទឹក​កាម​ ៕​