ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​តុងទីន​ប្រកាស​ឱ្យ​មេតុង​ទីន​រូប​ស្រស់​ចូល​ខ្លួន​ដោះ​ស្រាយ​ឱ្យ​បាន​មុន​ថ្ងៃទី​១ ឧសភា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេតុង​ទីន​រូប​ស្រស់​សាច់​ទ្រលុក​ទ្រលន់​​ម្នាក់​មាន​ឈ្មោះ​អ៊ូ នលក្ខណ៍ កាន់​​អត្ត​សញ្ញាណ​​ប័ណ្ណ​​លេខ ០១០៥៧៨០៧១ មានទី​លំនៅ​ផ្ទះ​លេខ​៤ ផ្លូវលេខ​​៤១៦ ស្ទួន​ ក្រុម​ទី​១០ សង្កាត់​បឹង​កក់​ទី២ ខណ្ឌទួលគោក និងក្មួយស្រីម្នាក់​ឈ្មោះទាវ ត្រូវបាន​អាជីវករ​នៅផ្សារ​​៧មករា​ និងផ្សារ​ទួលគោក លើក​គ្នា​ផ្តិត​មេដៃ​ប្តឹង​ប្រកាស​ឱ្យ​ចូល​ខ្លួន​ដោះស្រាយ​ជា​មួយ​អាជីវ​ករ​អំពី​បញ្ហា​ប្រាក់​តុងទីន​សរុបរាប់​

រាជធានីភ្នំពេញ ៖ មេតុង​ទីន​រូប​ស្រស់​សាច់​ទ្រលុក​ទ្រលន់​​ម្នាក់​មាន​ឈ្មោះ​អ៊ូ នលក្ខណ៍ កាន់​​អត្ត​សញ្ញាណ​​ប័ណ្ណ​​លេខ ០១០៥៧៨០៧១ មានទី​លំនៅ​ផ្ទះ​លេខ​៤ ផ្លូវលេខ​​៤១៦ ស្ទួន​ ក្រុម​ទី​១០ សង្កាត់​បឹង​កក់​ទី២ ខណ្ឌទួលគោក និងក្មួយស្រីម្នាក់​ឈ្មោះទាវ ត្រូវបាន​អាជីវករ​នៅផ្សារ​​៧មករា​ និងផ្សារ​ទួលគោក លើក​គ្នា​ផ្តិត​មេដៃ​ប្តឹង​ប្រកាស​ឱ្យ​ចូល​ខ្លួន​ដោះស្រាយ​ជា​មួយ​អាជីវ​ករ​អំពី​បញ្ហា​ប្រាក់​តុងទីន​សរុបរាប់​សិប​ម៉ឺន​ដុល្លារ​ ដែលមកដល់​​ពេលនេះ​​មេតុងទីន​រូប​ស្រស់​នោះ​បាន​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ​ធ្វើ​ឱ្យ​សមាជិក​តុងទីន​ផ្ទុះការ​តវ៉ា​ឡើង ហើយ​ប្រកាស​​ឱ្យ​មេតុង​ទីន​រូប​នេះ​ចូល​ខ្លួន​ដោះ​ស្រាយ​​ជា​មួយសមា​ជិក​​ឱ្យ​បាន​មុន​ថ្ងៃទី១ ឧសភា ​២០១៣ បើពុំដូច្នោះទេ​ ក្រុម​អាជីវ​​ករ​នឹងប្តឹង​ទៅតុលាការ​ចាត់ការ​តាមនីតិវិធី​ ។

សូមរំលឹកថា មូលហេតុដែល​សមាជិក​តុងទីន​នៃអាជីវករ​ផ្សារទាំង​២​ខាងលើ​ផ្ទុះ​​បាតុភាព​ឡើង គឺដោយសារ​តែមុនថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​​ជាតិ​កន្លង​ផុតថ្មីៗនេះ មេតុងទីន​ខាងលើ​បាន​គេច​ខ្លួន​បាត់​ពី​ផ្ទះ និង​បិទ​ទូរស័ព្ទ​មិន​អាចទំនាក់​ទំនង​បាន​ ទើប​ក្រុម​សមាជិក​​​តុង​ទីន​រាប់រយ​នាក់ ​ផ្ទុះបាតុ​ភាព​​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រកាស​ឱ្យ​​មេតុង​ទីន​ខាងលើ​ចូល​ខ្លួនមក​ដោះ​ស្រាយ​ ៕