ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់​ស្ត្រី​មេម៉ាយ រួច​ចាប់​រំលោ.ភ​សេព​សន្ថវៈ សាក​សព​នៅ​ក្នុង​ថ្លុក​ឈាម

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រី​មេ​ម៉ាយ​កូន​១​ និង​ជា​អ្នក​លក់​ទឹក​ត្នោត​ជូរ​ម្នាក់​ ត្រូវ​ឃាត​ករ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ស្គាល​់​គ្នា​​វាយ​ដំ​ពោរ​មុខ​និង​កា.ប់​​​ចំនួន​៥​កាំបិត​បណ្តាល​​ឱ្យស្លា.ប់​បាត់​បង់​ជីវិត​ក្នុងថ្លុក​ឈាម​ក្នុងរោង​យាម​ស្រះ​ចិញ្ចឹម​ត្រី​​​​មួយ​​ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​ខ១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ ហើយ​ធ្វើ​​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេសា ​។ ​អ្វីដែល​​​​នឹក​ស្មាន​មិនដល់​​​នោះ​គឺ​​ក្រោយ​​​ពេល​​​សម្លា.ប់​ហើយ​ឃាត​

រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រី​មេ​ម៉ាយ​កូន​១​ និង​ជា​អ្នក​លក់​ទឹក​ត្នោត​ជូរ​ម្នាក់​ ត្រូវ​ឃាត​ករ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ស្គាល​់​គ្នា​​វាយ​ដំ​ពោរ​មុខ​និង​កាប់​​​ចំនួន​៥​កាំបិត​បណ្តាល​​ឱ្យស្លាប់​បាត់​បង់​ជីវិត​ក្នុងថ្លុក​ឈាម​ក្នុងរោង​យាម​ស្រះ​ចិញ្ចឹម​ត្រី​​​​មួយ​​ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​ខ១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ  ហើយ​ធ្វើ​​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេសា ​។ ​អ្វីដែល​​​​នឹក​ស្មាន​មិនដល់​​​នោះ​គឺ​​ក្រោយ​​​ពេល​​​សម្លាប់​ហើយ​ឃាត​ករ​បាន​រំលោភ​សេព​សន្ថវៈ​​​​​សព​ស្ត្រី​រង​គ្រោះ​ថែម​ទៀត ​។ ​នេះ​បើ​តាម​ការ​​​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​នៅ​ពេល​ពិនិត្យ​សព​។

ស្ត្រីដែល​ឃាត​ករសម្លាប់​ហើយ​រំលោភ​​សព​នេះ​ឈ្មោះ​អៀន អេន អាយុ​៣៥​ឆ្នាំ ​​មានទីលំនៅ​​​​កន្លែងកើត​ហេតុ​ខាង​លើ ​និងមានស្រុក​កំណើត​នៅភូមិ​ឈូក ឃុំ​គោក​​រវៀង​​ ស្រុក​ជើង​ព្រៃ ខេត្ត​​ក​ំពង់​ចា​​ម ។ ​ស្ត្រី​រង​គ្រោះ​​​ត្រូវ​ឃាត​ករ​វាយ​ដំ​ពោរ​មុខ ​និងកាប់ចំក្បាល​​​​ស្លាប់​​ក្នុងថ្លុក​ឈាម រួច​យកខោ​អាវ​គ្រប​ពី​លើ​ក្បាល​ហើយ​ចាប់រំលោភ​សេព​សន្ថវៈ​យ៉ាង​ព្រៃ​ផ្សៃ​ទៀត ។

តាម​ព័ត៌​មាន​ឱ្យដឹង​ថា ​នៅវេលាម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​ថ្ងៃទី​១៣ មេសា ​អ្នក​ជួល​ផ្ទះ​​ក្បែរខាង​​ដោយ​​បាត់​​ស្ត្រី​​ឈ្មោះ​អៀន អេន ​មិន​​​ឃើញ​ក្រោក​ដូច​សព្វ​ដង​ក៏​​​ដើ​រ​ទៅ​អើត​​មើល​​តាម​ប្រហោង​ជញ្ជាំង​ស្រាប់​តែឃើញ​​​ស្លាប់​ក្នុង​ថ្លុក​ឈាម​លើក​ម្រាល​ឥដ្ឋ​ ក៏​​​បាន​ទៅ​ប្រាប់​ប្អូន​ស្រី​សព​នៅ​ក្បែរ​នោះ និង​រាយការណ៍​ប្រាប់​​ប៉ូលិស​ទើប​មានការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​នៅ​វេលា​​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ។ ទោះ​បី​​​ជា​​យ៉ាងណា​ គេពុំដឹង​ថា​ស្ត្រី​រូប​នេះ​​​ត្រូវ​ឃាត​ករ​​សម្លាប់​តាំង​ពីពេលណា​ឡើយ ។

តាម​​ស្ត្រី​​ឈ្មោះ​ពៅ ថាត ​​អាយុ​៣៥ឆ្នាំ ​ស្នាក់​​​ផ្ទះជួល​ក្បែរ​គ្នាបាន​ឱ្យដឹង​ថា ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ មេសា ​រូបគាត់​និង​ប្តី​ឈ្មោះ​សូរ សំអឿន បានធ្វើដំណើរ​ទៅ​លេង​ក្មួយ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​​ ហើយបាន​ប្រាប់​ឈ្មោះ​​អៀន អេន ឱ្យជួួ​យ​មើល​ផ្ទះផង ​។ នៅ​វេលា​ម៉ោង​​ប្រមាណ​​​១០​យប់ ​ពេល​​​ត្រឡប់​មក​វិញ​ចូល​​ក៏​​ដេក​​​ទៅ​ដោយ​​មិន​​បាន​ចាប់​អារម្មណ៍​​ថា​មាន​រឿង​អ្វី​កើត​ឡើង​​ឡើយ។ លុះនៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​ថ្ងៃ ទី​១៣ មេសា ​មិន​ឃើញ​ឈ្មោះ​អៀន អេន ក្រោក​ ប្តី​​គាត់​ក៏បាន​ទៅ​អើតមើល​ស្រាប់តែ​ឃើញ​​​ស្លាប់​បាត់​ទៅហើយ ។ តាម​ព័ត៌​មាន​ឱ្យដឹង​ទៀត​ថា ​ស្ត្រី​ឈ្មោះ​អៀន អេន ជា​ស្ត្រី​​មេ​ម៉ាយ​មាន​កូន​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំ ​ហើយ​ប្រកប​មុខ​រប​រ​ជាអ្នក​លក់​ទឹក​ត្នោត​ជូរ​ដោយ​កូន​ត្រូវ​ជី​ដូន​យក​ទៅស្រុក ។ ជាទូ​ទៅ​នៅវេលា​ម៉ោង​​ប្រមាណ​៤​រសៀល​ ស្ត្រី​ឈ្មោះ​អៀន អេន​ តែង​​​ធ្វើ​ដំណើរ​ទៅ​លក់ទឹក​ត្នោត​ជូរ​​នៅ​សួន​ច្បារ​ឃ្លាំង​សាំង សូគីម៉ិច ហើយ​យប់​រំលង​អធ្រាត្រ​​ទើប​​ត្រឡប់​មកវិញ​ តែនៅ​យប់​នោះ​គាត់​ពុំ​បាន​ទៅ​លក់ទឹក​ត្នោត​​ជូរ​​ឡើយ ស្រាប់តែ​ព្រឹក​ឡើង​ត្រូវ​ឃាត​ករ​សម្លាប់​ហើយ​រំលោភ​យ៉ាងព្រៃ​ផ្សៃ​បំផុត ។ នៅព្រឹក​នោះ​ប៉ូលិស​ជំនាញ​រួម​ទាំង​ពេទ្យ​តុលាការ​​បាន​​ចុះ​ទៅ​ពិនិត្យសព ។

តាម​ការពិនិត្យ សពស្ត្រី​​ឈ្មោះ​អៀន អេន ​​ត្រូវ​​​​ឃាត​ករ​វាយ​ពោរមុខ​និងជាំ​ខៀវ ​ ព្រម​ទាំង​​កាប់​​​ចំនួន​៥​កាំបិត​គឺ​​ចំ​ក្បាល​ពី​លើ​​ចំនួន​៣​​កាំបិត ក្បាល​ពី​ក្រោយ​១​កាំបិត​និង​ចំ​​ថ្ពាល់​ខាង​​ឆ្វេង​១កាំបិត ។ ស្ត្រី​រង​គ្រោះ​​​ស្លាប់​ទាំង​​​អាក្រាត​ល្វែង​ក្រោម​​ដោយ​កន្ធែក​ជើង​និងមាន​ទឹក​កាម​ក្នុង​ប្រដាប់​ភេទ​ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ឱ្យដឹងថា ​ស្ត្រី​រង​គ្រោះ​​អាច​​ត្រូវ​​​ឃាត​ករ​វាយ​​សម្លាប់​រួច​រំលោភ​សេព​សន្ថវៈ​​ទាំង​​នៅ​​​ក្នុង​ថ្លុក​ឈាម​។ ​ទោះ​បី​​ជា​​យ៉ាងណា​​ នៅ​មុន​​ពេល​​រំលោភ​​​សព ​​ឃាត​ករ​យក​ខោ​អាវ​​និង​កន្ទេល​គ្រប​​ពី​លើ​ក្បាល​សព​ដែល​ពោរ​ពេញ​ដោយ​ឈាម​ រួច​​​រំលោភ​សេព​សន្ថ​វៈ​ហើយ​ទើប​​គេច​ខ្លួន​បាត់ ​។
តាម​សមត្ថកិច្ច​​ឱ្យដឹងថា ​ឃាត​ករ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ស្ត្រី​រូប​នេះ​​ដោយ​មានគំនុំ​អ្វី​មួយ​ហើយ​វាយ កាប់​សម្លាប់​​និង​រំលោភ​សេព​សន្ថវៈ​តែ​ម្តង ។ ទោះ​បី​​ជា​យ៉ាង​ណា​ ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​និងមាន​ពន្លឺ​ខ្លះៗ​ហើយ ។ បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​រួច​ សព​ត្រូវ​​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​​​ដើម្បី​រៀប​ចំ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

​មានការសន្និដ្ឋាន​មិន​ផ្លូវការ​ដែរថា ​ជន​ជា​ឃាត​ករ​អាច​ព្យាយាម​ចែ​ចង​់​ស្នេហាតែ​ដោយ​គោល​បំណង​មិន​បាន​សម្រេច​ហើយ​ខ្លាច​បែក​ការណ៍​ក៏ឈាន​ទៅសម្លាប់​បំបិទមាត់ ៕