ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមានវិបត្តិ​​លោត​ពី​លើ​សាឡាង​អ្នក​លឿង​សម្លា.ប់​ខ្លួន​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​

11 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្រ្តីវ័យកណ្តាល​ម្នាក់ដែលគេ​មិនស្គាល់អត្ត​សញ្ញាណបានមក​លោតទឹក​ប៉ងធ្វើអត្តឃា.ត​ទាំងព្រឹកព្រលឹម ពីលើ​សាឡាងអ្នក​លឿង ខណៈ​ពេល​ដែលសាឡាង​ឆ្លងពីត្រើយខាងលិច​មកជិតដល់កណ្តាល​ទន្លេ ដែល​បណ្តាលឱ្យ​មានការភ្ញាក់ផ្អើល​ដល់អ្នកដំណើររាប់​រយនាក់​ដែល​​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅភ្នំពេញក្រោយ​ពីទៅចូលឆ្នាំនៅ​ស្រុកកំណើតរួច។

ខេត្តព្រៃវែង ៖ ស្រ្តីវ័យកណ្តាល​ម្នាក់ដែលគេ​មិនស្គាល់អត្ត​សញ្ញាណបានមក​លោតទឹក​ប៉ងធ្វើអត្តឃាត​ទាំងព្រឹកព្រលឹម ពីលើ​សាឡាងអ្នក​លឿង ខណៈ​ពេល​ដែលសាឡាង​ឆ្លងពីត្រើយខាងលិច​មកជិតដល់កណ្តាល​ទន្លេ ដែល​បណ្តាលឱ្យ​មានការភ្ញាក់ផ្អើល​ដល់អ្នកដំណើររាប់​រយនាក់​ដែល​​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅភ្នំពេញក្រោយ​ពីទៅចូលឆ្នាំនៅ​ស្រុកកំណើតរួច។

ហេតុការណ៍នេះបាន​កើតឡើង​នៅ​វេលាម៉ោង​ប្រមាណជា៨ព្រឹក​ថ្ងៃទី១៨ មេសា ២០១៣ នៅលើសាឡាង​សន្តិភាព០២៧ កណ្តាល​ទន្លេមេគង្គដែល​ជា​ព្រំប្រទល់​ខណ្ឌចែកទឹកដីខេត្ត​កណ្តាល និងខេត្តព្រៃវែង។ ស្រ្តីដែលប៉ុនប៉ង​ធ្វើអត្តឃាតខ្លួន​ឯងនេះ មានសម្បុរសណ្តែក​បាយ សក់ស្លូត ស្លៀក​ខោខៅ​ប៊យ​​ជើងវែង អាវបង្កង់​សឆ្នូតខ្មៅ ហើយ​ក្នុងខ្លួនមានតែសោម៉ូតូ១​​ប៉ុណ្ណោះ​ដែល​មិនមានអ្វីអាច​បញ្ជាក់ពីអត្តសញ្ញាណ​បានឡើយ។ ចំណែកមូល​​ហេតុ​នៃ​ការ​​ធ្វើអត្តឃាតនេះ​ត្រូវបានគេសន្និដ្ឋាន​ថា មកពីមានវិបត្តិអ្វីមួយ​ធ្ងន់ធ្ងរខ្លាំង ទើបស្រ្តីរូបនេះដាច់​ចិត្តធ្វើអត្តឃាតខ្លួន​ឯងបែបនេះ ប៉ុន្តែគេមិន​ដឹងថា វិបត្តិ​នេះជា​វិបត្តិស្នេហា ឬវិបត្តិក្នុង​គ្រួសារ​នោះទេ៕