រាជធានីភ្នំពេញ ៖ ស្រ្តីមេម៉ាយកូន១និងជាអ្នកលក់ទឹកត្នោតជូរម្នាក់ត្រូវបានឃាតករដែលគេសង្ស័យថា ជាអ្នកស្គាល់គ្នាវាយពោរមុខ និងកាប់ចាក់ចំនួន៥កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្នុងរោងយាមស្រះចិញ្ចឹមត្រី ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ មេសា ២០១៣។ អ្វីដែលមានការចាប់អារម្មណ៍ និងនឹកស្មានមិនដល់នៅពេលដែលសម្លាប់ ហើយឃាតករបានចាប់រំលោភសេពសន្ថវៈមកលើសពស្រ្តីរូបនោះទៀត នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនៅពេលពិនិត្យសព។
ស្រ្តីដែលឃាតករសម្លាប់ហើយរំលោភអាយុ៣៥ឆ្នាំ ជាស្រ្តីមេម៉ាយកូន១ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំគោកវៀន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវឃាតករវាយពោរមុខ និងកាប់ចំក្បាលស្លាប់ក្នុងថ្លុកឈាម ហើយយកខោអាវគ្របពីលើក្បាល ហើយចាប់រំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១៣ មេសា ២០១៣ អ្នកជួលផ្ទះក្បែរខាងមិនឃើញស្ត្រីរងគ្រោះក្រោកដូចសព្វដងក៏បានដើរទៅអើតតាមប្រហោងជញ្ជាំង ស្រាប់តែឃើញដេកស្លាប់ក្នុងថ្លុកឈាមលើកំរាលឥដ្ឋ ហើយបានទៅប្រាប់ប្អូនស្រីសពនៅក្បែរនោះ និងបានទៅរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹក។ ទោះបីជាយ៉ាងណាគេពុំដឹងថា ស្រ្តីរូបនោះត្រូវឃាតករសម្លាប់តាំងពីពេលណាឡើយ៕
ចែករំលែកព័តមាននេះ