ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​ប្រពន្ធ​សុំ​លែង​ប្តី​ចង.ក​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដោយ​សារ​តូច​ចិត្ត​នឹង​ប្រពន្ធ​សុំ​លែង​លះ​ក៏​ដើរ​ផឹក​ស៊ី​ជាមួយ​ជន​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​​ស្រវឹង​ជា​រៀង​​រាល់​ថ្ងៃ​ ហើយ​បន្ទាប់​មក​ក៏​បាន​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​នៅ​នឹង​ដើម​អំពិល​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​ បណ្តាល​ឱ្យ​ស្លា.ប់​បាត់​បង់​ជីវិត​​ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​១១​ មេសា​ ២០១៣​ នៅ​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដោយ​សារ​តូច​ចិត្ត​នឹង​ប្រពន្ធ​សុំ​លែង​លះ​ក៏​ដើរ​ផឹក​ស៊ី​ជាមួយ​ជន​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​​ស្រវឹង​ជា​រៀង​​រាល់​ថ្ងៃ​ ហើយ​បន្ទាប់​មក​ក៏​បាន​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​នៅ​នឹង​ដើម​អំពិល​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​​ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​១១​ មេសា​ ២០១៣​ នៅ​ភូមិ​ព្រែក​រទាំង​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ បុរស​ដែល​​ចង​.ក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ស្រ៊​ន​ ស្រេង​ ​អាយុ​២៦​ឆ្នាំ​ ​ជា​កសិក​រ​ មាន​ប្រពន្ធ​ឈ្មោះ​ភា​ អាយុ​ជាង​២០​ឆ្នាំ​ និង​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​​សព្វ​ថ្ងៃ​ស្នាក់​នៅ​ក្នុង​ភូមិ​-ឃុំ​ខាង​​លើ ។ កន្លង​មក​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ឧស្សា​ហ​៍​មាន​ទំនាស់​ឈ្លោះ​ប្រកែក​គ្នា​ និង​លែង​លះ​គ្នា​ជា​ញឹក​ញាប់​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​នោះ​ទេ​ បាន​តែ​បន្តិច​ប៉ុណ្ណោះ​ត្រូវ​រ៉ូវ​គ្នា​វិញ​ហើយ​ ។ លុះ​មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ពួក​គេ​បាន​ឈ្លោះ​ទាស់​ទែង​គ្នា​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ជាមួយ​ឪ​ពុក​ម្តាយ​របស់​នាង​​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ធំ​វិញ​ ។

ប្រភព​ដដែល​បាន​បន្ត​​ទៀត​ថា​ បន្ទាប់​ពី​មាន​ការ​រកាំ​រកូស​នៅ​ក្នុង​រង្វង់​គ្រួសារ​បែប​នេះ​ប្រពន្ធ​បាន​សុំ​លែង​លះ​គ្នា​ឱ្យ​ដាច់​ស្រឡះ​​ ធ្វើ​ឱ្យ​បុរស​នោះ​ខូច​ចិត្ត​ក៏​ចេះ​តែ​ដើរ​ផឹក​ស៊ី​ស្រវឹង​រាល់​ថ្ងៃ​ ហើយ​នៅ​មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ដើរ​ផឹក​ស៊ី​ជាមួយ​បុរស​ម្នាក់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រ​តី​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ ដូច​សព្វ​មួយ​ដង​ដោយ​ចេញ​ទៅ​ផឹក​តាំង​ពី​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​១០​ មេសា​ រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ ទើប​ត្រឡប់ចូល​ដល់​ផ្ទះ​វិញ​ និង​បាន​អង្គុយ​ផឹក​ស្រា​នៅ​ខាង​ក្រោម​ផ្ទះ​បន្ត​ទៀត​ ។ បន្ទាប់​មក​បាន​រក​រឿង​ម្តាយ​របស់​ខ្លួន​ ព្រម​ទាំង​ទាញ​កែវ​ និង​ចាន​បោក​ចោល​រួច​ហើយ​យក​កន្សែង​ពណ៌​ស​របស់​ម្តាយ​សម្រាប់​ពានា​ទៅ​វត្ត​​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​  បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​ពេល​នោះ​ស្ត្រី​ជា​ម្តាយ​ និង​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​ដើរ​រក​អស់​ពេញ​មួយ​យប់​តែ​រក​មិន​ឃើញ​ទាល់​តែ​សោះ​ លុះ​ព្រឹក​ឡើង​ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​នេះ​ចង​.ក​នឹង​កន្សែង​នៅ​នឹង​​ដើម​អំពិល​ដោយ​ស្លាប់​លុត​ជង្គង់​នៅ​លើ​ដី​បាត់​ទៅ​ហើយ​៕