ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័រ​​បើក​បុក​កិន​ម៉ូតូពី​ក្រោយ​​ខ្ទេច​សំណាង​ល្អ​អ្នក​ជិះ​ម៉ូតូ​​លោតចេញ​ទាន់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ​មួយ​​គ្រឿងបើកលឿន​ពេកអាង​យប់ស្ងាត់​បានទៅបុក​ម៉ូតូពី​ក្រោយកិន​ពីលើខ្ទេច​មួយ​កំណាត់​ខាង​ក្រោយ សំណាង​ល្អ​​​អ្នក​ជិះ​ម៉ូតូ៣នាក់​លោតចេញពីម៉ូតូ​ទាន់។ គ្រោះថ្នាក់នេះ​កើតឡើង​កាល​ពី​​វេលាម៉ោង៣​ទៀបភ្លឺថ្ងៃទី១១ មេសា ២០១៣ នៅចំណុច​ព្រំ​ប្រទល់​​​សង្កាត់​ចោម​​ចៅ និងសង្កាត់ស្ទឹង​មានជ័យ តាមផ្លូវវេង​ស្រេងកែង​ផ្លូវដួងងៀប ខណ្ឌពោធិ៍​សែនជ័យ​។

ប្រភព​ព័ត៌មានបាន​ឲ្យដឹងថា រថយន្តកុងតឺន័រ ពណ៌​ត្រួយចេក បើកតាមផ្លូវ​វេងស្រេង ក្នុងទិសដៅពី​លិចទៅកើត​ស្របគ្នាជា​មួយម៉ូតូគុប​ជ្រុង​៥០ ពណ៌​ទឹកប្រាក់​ជិះ​គ្នា៣នាក់ ជាយុវជន ខណៈមកដល់​ចំណុចខាងលើរថយន្ត​បើកលឿនពេកក៏​ជ្រុលទៅបុក​ពីក្រោយម៉ូតូ​គុប​ជ្រុង​ពេញទំហឹង តែ​សំណាង​​ល្អ​អ្នក​ជិះម៉ូតូទាំង៣​នាក់លោតចេញពីលើ​ម៉ូតូទាន់​ បណ្តាល​ឱ្យ​ដួល​រយះដៃ​ជើង ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិនពី​លើខ្ទេចផ្នែ​កខាងក្រោយ ។

ក្រោយពេល​កើតហេតុ​អ្នក​​បើក​បរ​រថយន្តភ័យ​ស្លន់ស្លោស្មាន​តែកិនមនុស្សស្លាប់​នៅកន្លែងកើត​ហេតុបានរត់គេច​ខ្លួនបាត់​ស្រមោល ៕