ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់​ដាយ​ដឹក​ផ្លែ​ដូង​បើក​គេច​រថ​យន្ត​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ដេក​ត្រាំ​ទឹក​

12 ឆ្នាំ មុន

ខេត្ត​​តាកែវ ៖ រថ​យន្ត​ហីុ​យ៉ាន់​​ដាយ​ដឹក​ផ្លែ​ដូង​ បាន​រេ​ចង្កូត​ធ្លាក់​ទៅ​​ក្នុង​ប្រឡាយ​ទឹក​​ ខណៈ​​កំពុង​តែ​បើក​​នៅ​តាម​ផ្លូវ​ក៏​វាក់​នឹ​ង​រថ​យន្ត​ធំ​១​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ ​ទើប​អ្នក​បើក​បរ​ព្យា​យាម​បួង​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ដេក​ត្រាំ​ទឹក​តែ​ម្តង​។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​នេះ​​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​វៀង​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ​ វេលា​ម៉ោង​១១​និង​៣០​នា​ទី​យប់​ក្នុង​ភូមិ​

ខេត្ត​​តាកែវ ៖ រថ​យន្ត​ហីុ​យ៉ាន់​​ដាយ​ដឹក​ផ្លែ​ដូង​ បាន​រេ​ចង្កូត​ធ្លាក់​ទៅ​​ក្នុង​ប្រឡាយ​ទឹក​​ ខណៈ​​កំពុង​តែ​បើក​​នៅ​តាម​ផ្លូវ​ក៏​វាក់​នឹ​ង​រថ​យន្ត​ធំ​១​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ ​ទើប​អ្នក​បើក​បរ​ព្យា​យាម​បួង​ចង្កូត​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ដេក​ត្រាំ​ទឹក​តែ​ម្តង​។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​នេះ​​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​វៀង​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ​ វេលា​ម៉ោង​១១​និង​៣០​នា​ទី​យប់​ក្នុង​ភូមិ​ប្រហ៊ូត​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ។

មន្ត្រី​ប៉ូលិស​ចរាចរ​ក្រុង​ដូន​កែវ​បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​ដឹក​ទំនិញ​ដែល​បើក​ធ្លាក់​ផ្លូវ​នេះ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ចំណុះ​៥​តោន​ពាក់​ស្លាក​លេខ​3A-4870 ភ្នំ​ពេញ​ ។ អ្នក​បើក​បរ​ឈ្មោះ​ លាង​ គឹម​អាង​ ភេទ​ប្រុស​ អាយុ​​ជាង​២០​ឆ្នាំ​ រស់​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ ក្រុង​ភ្នំពេញ​ ។
ប្រ​ភព​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​រថ​យន្ត​បាន​​ដឹក​ផ្លែ​ដូង​មក​ពី​​ត្បូង​ទៅ​ជើង​សំដៅ​​ទៅ​ភ្នំពេញ​ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​នោះ​ ក៏​​វាក់​គ្នា​ជាមួយ​រថ​យន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បើក​បរ​បញ្ច្រាស​ទិស​គ្នា​​ចំ​ពី​មុខ​ ទើប​អ្នក​បើក​បរ​ព្យាយាម​​គេច​រថ​យន្ត​​នោះ​ក៏​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​តែ​ម្តង​ ។ ​ករណី​នេះ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ឬ​ស្លាប់​ឡើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​កើត​ហេតុ​ កម្លាំង​ប៉ូលិស​ចរា​ចរ​ក្រុង​ដូន​កែវ​​មក​ពិនិត្យ​និង​ដេក​យាម​អស់​មួយ​យប់​ ។ លុះ​ព្រឹក​ថ្ងៃ​ទី​១០​ មេសា​ ​ទើប​មាន​មនុស្ស​យក​រថ​យន្ត​១​គ្រឿង​ទៀត​ លើក​ផ្លែ​ដូង​ផ្ទេរ​ដាក់​រួច​ដឹក​បន្ត​ទៅ​លក់​នៅ​ភ្នំពេញ​ ​ឯ​រថ​យន្ត​ដែល​ដេក​ត្រាំ​ទឹក​ត្រូវ​​ម្ចាស់​​យក​រថ​យន្ត​ស្ទូច​មក​លើក​ចេញ​ពី​ក្នុង​ប្រឡាយ​ផង​ដែរ​ ៕