ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកហៅ​បង​ប្រុស​នៅ​​ហាងកាហ្វេ​ត្រូវ​ជើង​កាង​ស្រី​នៅតំបន់ត្រឡោក​បែក​ព្រួត​គ្នា​វាយ​ស្លា.ប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករសំណង់​ម្នាក់ត្រូវក្រុម​ជើងកាង​ស្រីនៅតំបន់​ត្រឡោកបែក​ព្រួតគ្នាវាយ​ស្លា.ប់នៅ​​នឹង​កន្លែង ខណៈ​នាំបងប្អូន​មក​ហៅ​ប​ង​ប្រុស​ដែល​កំពុងផឹកកាហ្វេឱ្យ​ត្រឡប់ទៅផ្ទះវិញ ហើយត្រូវម្ចាស់​ហាងចោទថា មកអុកឡុក​ស្រែកបញ្ជាឱ្យ​ជើងកាងវាយ​សម្លា.ប់។
អំពើ​ហិ.ង្សានេះ​បានកើតឡើង​កាលពីវេលាម៉ោង​៨និង១៥នាទីយប់​ថ្ងៃទី៧ មេសា ២០១៣ នៅមុខហាង​កាហ្វេលួចលាក់​បម្រើផ្លូវភេទ

រាជធានីភ្នំពេញ ៖ កម្មករសំណង់​ម្នាក់ត្រូវក្រុម​ជើងកាង​ស្រីនៅតំបន់​ត្រឡោកបែក​ព្រួតគ្នាវាយ​ស្លាប់នៅ​​នឹង​កន្លែង ខណៈ​នាំបងប្អូន​មក​ហៅ​ប​ង​ប្រុស​ដែល​កំពុងផឹកកាហ្វេឱ្យ​ត្រឡប់ទៅផ្ទះវិញ ហើយត្រូវម្ចាស់​ហាងចោទថា មកអុកឡុក​ស្រែកបញ្ជាឱ្យ​ជើងកាងវាយ​សម្លាប់។
អំពើ​ហិង្សានេះ​បានកើតឡើង​កាលពីវេលាម៉ោង​៨និង១៥នាទីយប់​ថ្ងៃទី៧ មេសា ២០១៣ នៅមុខហាង​កាហ្វេលួចលាក់​បម្រើផ្លូវភេទ ស្ថិត​នៅ​ផ្ទះ​​លេខ​៨ ផ្លូវលេខ៥៩៨ តំបន់​ត្រឡោក​បែក ក្នុងសង្កាត់​បឹងកក់ទី២ ខណ្ឌទួល​គោក ដែលបង្ក​ឡើងដោយ​ក្រុមយុវជន​កាង​ស្រី​ប្រមាណ​ជិត១០នាក់។ កម្ម​ករ​សំណង់​ដែលត្រូវគេ​វាយស្លាប់​ឈ្មោះលីវ ប៉ូ ភេទ​ប្រុស អាយុ២២ឆ្នាំ មានទីលំនៅ​ផ្ទះជួល សង្កាត់​ទំនប់ទឹក ខណ្ឌចំការ​មន ត្រូវក្រុម​កាង​​ស្រី​ចោម​រោម​វាយស្លាប់​នៅ​នឹង​​កន្លែង។

តាមព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុជនរង​គ្រោះរួមទាំង​បងស្រី និងមិត្តភក្កិ​បងស្រីបានជិះម៉ូតូ​មួយគ្រឿងនាំ​គ្នាទៅហៅ​ឈ្មោះលីវ ពិសី ដែល​ត្រូវ​​ជាបងសព។ នៅពេល​ទៅហៅស្រ្តីជា​បងបានស្រែក​ណែនាំប្អូន​ខ្លាំងៗ ហើយត្រូវ​ម្ចាស់ហាង​កាហ្វេស្រែក​កុំចង់បង្ក​រឿង​ឡូឡា​​កន្លែង​នឹង ពេល​នោះ​​ឈ្មោះ​លីវ ប៉ូ បានដើរ​ចេញឡើង​ជិះម៉ូតូ ត្រូវស្រ្តីជា​ម្ចាស់ហាង​ស្រែក​បញ្ជាឱ្យ​ក្រុមជើងកាង​មកវាយ​សម្លាប់។ តាម​ព័ត៌​មានឱ្យដឹងទៀតថា ក្រុមយុវ​ជន​​ប្រមាណជិត​១០នាក់ ដែលគេស្គាល់​ថាជាក្រុមកាង​ស្រីនៅតំបន់​ត្រឡោកបែក​ដែលនៅ​ហាង​កាហ្វេ​មួយទៀត​នៅជាប់នោះ​​បាន​នាំគ្នាចេញ​មក​វាយ​រហូត​​ស្លាប់ហើយគេច​ខ្លួនបាត់។ ទោះបីជាយ៉ាង​ណាជន​ដៃដល់​ត្រូវប៉ូលិស​ស្គាល់​អត្ត​សញ្ញាណ​ហើយ។ នៅយប់នោះ​ប៉ូលិសខណ្ឌ​ទួលគោក និងប៉ូលិស​​ប៉ុស្តិ៍​បាន​ដេញចាប់​ក្រុមជន​ដៃដល់​ធ្លាក់បឹង​កំប្លោករត់​ចោល​ម៉ូតូ​ម៉ាក​អាយខុនមួ​យគ្រឿង ៕