ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ធុន​សេ​125​ពន្លះ​ជាមួយ​​វ៉េវ​ពេញ​ទំហឹង​របួស​3​នាក់​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង​ ៖ ​យុវជន​៣​នាក់​បាន​រង​របួស​ខណៈ​បើក​ម៉ូតូ​ជ្រុល​បុក​ពេញ​ទំហឹង​នៅ​វេលា​ម៉ោង​៦និង​១៦​នាទី​ល្ងាច​ថ្ងៃទី​៤ មេសា​ ស្ថិត​ក្នុង​ភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី ក្រុងស្ទឹងត្រែង​ ទល់​មុខ​ហាងល​ក់​គោ​ដុត​រស្មី​ពេជ្រ ។​សាក្សី​និយាយ​ថា ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ជិះ​គ្នា​២​នាក់​មក​ទិញសាច់​គោដុត​ បន្ទាប់​ពី​ទិញ​រួច​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ក្នុង​ល្បឿន​លឿន

ខេត្ត​ស្ទឹងត្រែង​ ៖ ​យុវជន​៣​នាក់​បាន​រង​របួស​ខណៈ​បើក​ម៉ូតូ​ជ្រុល​បុក​ពេញ​ទំហឹង​នៅ​វេលា​ម៉ោង​៦និង​១៦​នាទី​ល្ងាច​ថ្ងៃទី​៤ មេសា​ ស្ថិត​ក្នុង​ភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី ក្រុងស្ទឹងត្រែង​ ទល់​មុខ​ហាងល​ក់​គោ​ដុត​រស្មី​ពេជ្រ ។​សាក្សី​និយាយ​ថា ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ជិះ​គ្នា​២​នាក់​មក​ទិញសាច់​គោដុត​ បន្ទាប់​ពី​ទិញ​រួច​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង​ 1A-3921 ជិះ​ម្នាក់​​ឯង​ក្នុង​គោល​ដៅពី​កើត​ទៅ​លិចបញ្ច្រាសទិសគ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​យុវជន​ទាំង​៣​នាក់​ដេក​ដួល​ក្នុង​សភាព​ធ្ងន់​ធ្ងរ​រៀង​ខ្លួន​ រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ ។​

លោក​ណាវ វន្នី នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ស្ទឹងត្រែង​ឱ្យដឹង​នៅព្រឹក​ថ្ងៃ​ទី​៥​ មេសា ថា ជន​រង​គ្រោះ​១-​ឈ្មោះ​ ស៊ី ដេត​ចំរើន​ ​អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​ថ្ម​លាភ សង្កាត់​ស្រះ​ឫស្សី​ ក្រុងស្ទឹង​ត្រែង​ បើក​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ក្រហម​ម្នាក់​ឯង​រង​របួសធ្ងន់​ ២-​ឈ្មោះ​ មាស​ សុភ័ក្ត្រ អាយុ​២៤​ឆ្នាំ​ រស់​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី​ ជា​ជាង​ជួស​ជុល​ទូរ​ស័ព្ទ​ របួស​ធ្ងន់​ និង​៣-​ឈ្មោះ​ ញិល​ ភារិត​ អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ របួស​ស្រាល។​

លោក​នាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​ខាង​លើ​ជំនាញ​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា ភាគី​ខាង​ណា​ខុស​ឬត្រូវ​នៅ​ឡើយ​ទេ​ ដោយ​សារ​ភាគី​ទាំងសង​ខាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ៕​