ខេត្តកណ្តាល ៖ នារីសាច់សខ្ចីរូបស្រស់វ័យ១៩ឆ្នាំ ជាជនជាតិវៀតណាមម្នាក់បម្រើការងារនៅហាងខារ៉ាអូខេ១៦៨ បឹងត្របែក បានត្រូវប្រុសព្រានប្លន់សាច់ស្រស់នាងដោយប្រើកាំបិតភ្ជង់ឱ្យឡើងជិះម៉ូតូ ហើយនាំនាងមករំលោភនៅក្នុងផ្ទះសំណាក់មួយនៅក្រុងតាខ្មៅ កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ មេសា នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
តាមការសង្កេតមើលរូបរាងកាយនារីរងគ្រោះទំនងជាមានការប្រវាយប្រតប់គ្នាខ្លាំងនៅក្នុងបន្ទប់ផ្ទះសំណាក់ ព្រោះមានស្នាមមុតជាច្រើនកន្លែងនៅលើរាងកាយ រហូតដល់នាងសន្លប់ ហើយជនសង្ស័យបានព្យាយាមយកនាងចេញទៅទុកចោលនៅមុខផ្សារតាខ្មៅ បន្ទាប់មកពួកគេបានរត់គេចខ្លួនបាត់ ចំណែកឯនារីរងគ្រោះត្រូវបានប៉ូលិសជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ បើទោះបីជាបែបណាក្តី នារីរងគ្រោះបានប្រាប់ប៉ូលិសថា រូបនាងមិនត្រូវបានជនសង្ស័យរំលោភនាងបានសម្រេចនោះឡើយ ដោយសារតែនាងខំរើបម្រះពីការភ្ជង់ដោយកាំបិត បណ្តាលឱ្យមុតជាច្រើនកន្លែង៕
ចែករំលែកព័តមាននេះ