ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយតាក់​ស៊ី​ស្លា.ប់ តើ​ពិត​ឬ​មិន​ពិត?

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជាង៣ខែមក​ហើយ​ដែលនាយ​តាក់ស៊ី​ធ្លាក់ខ្លួនឈឺ​ធ្ងន់​ដោយសារ​តែជំងឺទឹកនោម​ផ្អែម ហើយថ្មីៗនេះ​​ប្រពន្ធរបស់​នាយ​ក៏​​បាន​អះអាង​ថា នាយមាន​អាការធូរស្បើយ​ជាងមុន​ច្រើនណាស់​និងត្រៀមឡើង​សម្តែងក្នុង​ពេលឆាប់ៗ​នេះ។ តែមក​ដល់ពេល​នេះពី​មួយ​សប្តាហ៍​ទៅ​មួយ​​សប្តាហ៍កន្លង​ផុតទៅ យើងនៅតែមិន​ទាន់ឃើញវត្តមាន​របស់នាយ​តាក់ស៊ី ឡើងសម្តែង​វិញនៅឡើយ​ទេ។ ទន្ទឹម​នឹង​

រាជធានីភ្នំពេញ ៖ ជាង៣ខែមក​ហើយ​ដែលនាយ​តាក់ស៊ី​ធ្លាក់ខ្លួនឈឺ​ធ្ងន់​ដោយសារ​តែជំងឺទឹកនោម​ផ្អែម ហើយថ្មីៗនេះ​​ប្រពន្ធរបស់​នាយ​ក៏​​បាន​អះអាង​ថា នាយមាន​អាការធូរស្បើយ​ជាងមុន​ច្រើនណាស់​និងត្រៀមឡើង​សម្តែងក្នុង​ពេលឆាប់ៗ​នេះ។ តែមក​ដល់ពេល​នេះពី​មួយ​សប្តាហ៍​ទៅ​មួយ​​សប្តាហ៍កន្លង​ផុតទៅ យើងនៅតែមិន​ទាន់ឃើញវត្តមាន​របស់នាយ​តាក់ស៊ី ឡើងសម្តែង​វិញនៅឡើយ​ទេ។ ទន្ទឹម​នឹង​នោះ​ក៏លេច​ឮព័ត៌មានថា នាយ​តាក់ស៊ី បានទទួល​មរណភាព​ហើយកាល​ពីពីរបី​ថ្ងៃមុន។ 

ដោយចង់ដឹ​ង​ច្បាស់អំពីបញ្ហា​នេះ កោះសន្តិភាព​ក៏បានទំនាក់ទំនងទៅ​នាយពែកមី ដែលជាប្រធាន​ក្រុមរបស់​នាយតាក់ស៊ី តែទាក់​ទង​មិន​​បាន​ ដូច្នេះ​ក៏​បន្ត​ទំនាក់ទំនងទៅ​លោកសុវណ្ណរិទ្ធី ហៅតាវ៉ិចទ័រ ដោយលោក​បានប្រាប់ឲ្យដឹង​ថា រឿងនាយ​តាក់ស៊ី បានស្លាប់​បាត់បង់​ជីវិត​នេះ វាមិនមែន​ជាការ​ពិត​​នោះទេ ពេលនេះនាយ​មានសុខភាព​ល្អវិញហើយ និងត្រៀម​ឡើងសម្តែងវិញ​ក្នុងពេលឆាប់ៗ​នេះ៕