រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូដឹកឆ្កែរួមដំណើរជាមួយផង លឿនពេកជ្រុលទៅបុកពីក្រោយរថយន្តកូរ៉ូឡា ពណ៌ស្ករ ចំស្លាកលេខរថយន្តធ្វើឱ្យរថយន្តខូចខាតមួយកំណាត់ខាងក្រោយ ចំណែកអ្នកជិះម៉ូតូផ្លោងផុតកំបូលរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី៣១ មីនា ២០១៣ នៅចំណុចស្តុបដេកាសេ តាមបណ្តោយមហាវិថីព្រះមុនីវង្សកែងរុក្ខវិថីក្រមួន.ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបរទេស២នាក់ មានដឹកឆ្កែមួយក្បាលមកជាមួយផង ជិះម៉ូតូហុងដា CB400 ពណ៌ទឹកប្រាក់ តាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅស្របគ្នាជាមួយរថយន្តកូរ៉ូឡា ពណ៌ស្ករ ដែលជិះក្នុងល្បឿនធម្មតា ស្រាប់តែម៉ូតូជិះមកពីក្រោយលឿនពេកចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំស្លាកលេខរថយន្តធ្វើឲ្យរថយន្តខូចខាតមួយកំណាត់ផ្នែកខាងក្រោយ ចំណែកអ្នកជិះម៉ូតូផ្លោងផុតកំបូលរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ៕
ចែករំលែកព័តមាននេះ