ខេត្តពោធិ៍សាត់ ៖ រថយន្តទួរីសពណ៌សំបកឪឡឹក មួយគ្រឿង ខណៈពេលកំពុងធ្វើដំណើរ ស្រាប់តែផ្ទុះកង់ក្រឡាប់បណ្តាលឱ្យមនុស្សស្រីប្រុស ចាស់ក្មេងចំនួន១៦នាក់ដែលជិះក្នុងរថយន្តនោះរបួសធ្ងន់ និងស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៣ ។
ប៉ូលិសស្រុកក្រគរបានឱ្យដឹងថា នៅព្រឹកនោះគេឃើញរថយន្តទួរីសខាងលើធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិចដោយមានមនុស្សជិះពេញក្នុងរថយន្ត ។ រថយន្តបើកបរក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់មុខខាងឆ្វេងក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ទៅខាងត្បូងផ្លូវ បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត១៦នាក់ របួសធ្ងន់បាក់ដៃ បាក់ជើង បាក់ចង្កេះ បែកក្បាលចំនួន១៤នាក់ និងរបួសស្រាល២នាក់ ស្រីទាំង២ ។ ចំណែករថយន្តក្រពឹតខូចស្ទើងទាំងស្រុង ហើយភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពក្រគរ ខ្លះទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ