ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​គន្ធាត់​ថៃ​ទំងន់​274គ.ក្រ​ចេញ​ពី​ផ្ទះ​នៅ​បាង​កក​លើកដំបូង​ចាប់តាំង​ពី​3ឆ្នាំ​មក​ហើយ

15 ឆ្នាំ មុន

ជា​លើក​ដំបូង​ចាប់តាំង​ពី​៣​ឆ្នាំ មកហើយ ដែល​នាង​អ៊ុំ នូ​អៃ​យ៉ាពន តុង​ប្រា​ប៉ៃ ជានារី​កន្ធាត់​មានទំងន់​ដល់​ទៅ​២៧៤​គីឡូក្រាម អាច​ចេញ​ពី​ក្នុង​ផ្ទះ​របស់​នាង​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​២៦ សីហា ។ ​បណ្តា​អ្នក​រស់​នៅ​ជិត​ខាង​នារីអាយុ​៤០​ឆ្នាំ​រូប​នេះ បាន​ជួយ​ទាក់​ទង​សាលា​ក្រុង​បាង​កក​​ក្រោយ​​ពី​ពួក​គេ​ដឹង​ថា នាង​ត្រូវ​ការជំនួយ​ពេទ្យ ដើម្បី​វះ​កាត់​យក​ដុំ​សាច់​ដុះ​នៅ​ត្រង់​ភ្លៅ​គាត់​ចេញ ។ អភិ​បាល​ក្រុង​បាង​កក លោក SUKHUMBHAND PARIBATRA បាន​ហៅ​ប្រមូល​កាលពីថ្ងៃទី​២៦ សីហា នូវ​សារ​ព័ត៌​មាន​ និង​បណ្តា​អ្នក​ថត​ទូរទស្សន៍​ឱ្យ​មក​​យក​ព័ត៌​មាន​ និង​រូប​ភាពនៃ​ការ​នាំ​យក​នារី​ដ៏​សែន​ធាត់​នេះ​​ចេញ​ពី​ផ្ទះ​តាម​រយៈ​​ឡានស្ទូច​មួយ ។

នារីនេះ​បាន​​ប្រាប់​បណ្តា​អ្នក​កាសែត​ពីស្ថានភាពសុខ​ភាព​របស់​គាត់ ដែល​ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​ដែល​គាត់​បើក​ហាង​បោក​គក់​មួយជាមួយជំនួយ​​ពួក​កូនៗ​គាត់ ។ គាត់​និយាយថា គាត់​​ខាន​​ចេញ​ក្រៅ​ផ្ទះ​រយៈ​ពេល​៣​ឆ្នាំ​មកហើយ ។  ខ្ញុំ​អាច​ដើរបាន​តិចៗ​ តែ​ត្រូវ​ពឹង​កូន​ប្រុសជួយ​ទប់ ។
យោង​តាម​លោក​ពីហ្សា​​យ៉ា ណាហ្គា វេ​ចា​រ៉ា នាយក​មន្ទីរ​ពេទ្យ BMA GENERAL HOSPITAL ជា​កន្លែង​ដែល​​គេ​នាំ​នារីនេះ​ទៅ​ថា គាត់នឹង​ទទួល​ការ​វះ​កាត់​ ហើយ​និង​ការ​ព្យា​បាល​ជំងឺ​ធាត់ ៕