ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចុះ​រាវ​បង្គា​ក្នុង​ដៃ​ព្រែក​លង់​ទឹក​ស្លា.ប់​ដោយ​ខ្យល់​គរ​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុងដៃ​ព្រែក​មួយ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​កញ្ឆែត​ ឃុំ​កំពង់​សំរោង​ ស្រុក​ទឹក​ឈូ​ ក្បែរ​ស្រែ​អំបិល​តាលាង​ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ ។​តាម​ស្ត្រី​ឈ្មោះ​ ម៉ៅ ហ៊ុន ដែល​ជួប​ហេតុ​ការណ៍​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ស្ត្រី​ដែល​ស្លា.ប់​នេះ​ឈ្មោះ​ ស៊ុត​ ចៀន​ អាយុ​៤៩​ឆ្នាំ​ មាន​ប្តី​និង​មាន​កូន​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំង​ធំ

ខេត្ត​កំពត​ ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុងដៃ​ព្រែក​មួយ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​កញ្ឆែត​ ឃុំ​កំពង់​សំរោង​ ស្រុក​ទឹក​ឈូ​ ក្បែរ​ស្រែ​អំបិល​តាលាង​ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ ។​តាម​ស្ត្រី​ឈ្មោះ​ ម៉ៅ ហ៊ុន ដែល​ជួប​ហេតុ​ការណ៍​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ស្ត្រី​ដែល​ស្លាប់​នេះ​ឈ្មោះ​ ស៊ុត​ ចៀន​ អាយុ​៤៩​ឆ្នាំ​ មាន​ប្តី​និង​មាន​កូន​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​ក្រៀល​​ ​ស្រុក​ទឹក​ឈូ មាន​មុខរបរ​ធ្វើ​ស្រែ​ ។

ជា​រៀង​រាល់​ថ្ងៃ​រូប​គាត់​ និងស្ត្រីរងគ្រោះ​ តែងតែ​មក​រាវ​បង្គា​ដើម្បី​ធ្វើ​ម្ហូប​នៅ​ក្នុងដៃ​ព្រែក​នេះ​ពុំ​ដែល​មាន​ជួប​បញ្ហា​អ្វី​ទេ​ ហើយ​នៅ​ថ្ងៃ​ទី​១៤ មីនា​នោះ​ វេលា​ម៉ោង​៨​ព្រឹក​ ស្ត្រី​រង​គ្រោះ​ក៏​បបួល​គាត់​មក​រាវ​បង្គា​ដូច​សព្វ​ដង​ដែរ​ តែ​ដោយ​ថ្ងៃ​នោះ​គាត់​ជាប់​រ​វល់​កិច្ច​ការ​ក្នុង​ផ្ទះ​ទើប​ពុំ​បាន​មក​ជាមួយ​​​ ។ សាក្សី​បន្តទៀត​ថា​ ក្រោយ​ពី​ចប់​កិច្ចការ​គាត់​ក៏​បាន​ទៅ​រាវ​បង្គា​នៅ​កន្លែង​ធ្លាប់​រាវ​ ប៉ុន្តែ​គ្រាន់​តែ​មក​ដល់​ដៃព្រែក​កន្លែងរាវ​ ស្រាប់​តែ​ប្រទះ​ឃើញ​សព​ស្ត្រី​ដៃ​គូ​ដែល​ធ្លាប់រាវ​បង្គា​ជាមួយ​គ្នា​អណ្តែត​នៅ​ក្នុងទឹក​​ ក៏​ប្រាប់​អ្នក​ស្រុក​ដែល​ធ្វើ​កម្មករ​ស្រែ​អំបិល​នៅ​ក្បែរ​នោះ​ និង​ទូរស័ព្ទ​ទៅ​ប្រាប់​នគរ​បាល​ប៉ុស្តិ៍​សុំ​ឱ្យ​ទៅ​ពិនិត្យ​សព ។​

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ជា​មួយ​គ្នា​ឱ្យ​ដឹង​ថា​ ស្ត្រ​ី​រងគ្រោះ​ដែល​ស្លាប់​ដោយ​លង់​ទឹក​នេះ​ ជា​ទម្លាប់​គាត់​ចូល​ចិត្ត​ហូបស្រា​ជា​រៀង​រាល់​ព្រឹក​មុន​ពេល​ទៅ​ធ្វើ​ការ​អ្វី​មួយ​ ហើយ​នៅ​មុន​ពេល​លង់​ទឹក​ស្លាប់​នេះ​ អ្នក​ភូមិ​បាន​ឃើញ​គាត់​ហូប​ស្រា​មួយ​កែវ​ ឬ​ពីរ​កែវ​ហើយ​ទើប​ទៅ​រាវ​បង្គា​ ។ គេសង្ស័យ​ថា​ស្ត្រី​រូប​នេះ​កើត​ជំងឺ​ខ្យល់​គរនៅពេល​ស្រវឹងស្រា​ ហើយ​ចុះ​រាវ​បង្គា​ទើប​បណ្តាល​ឱ្យ​ជួប​ហេតុ​ការណ៍​ដូច្នេះ ។​

ក្រោយ​ពី​ពិនិត្យ​សព​រួច​សមត្ថកិច្ច​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​ទាំង​អស់​ និង​សន្និ​ដ្ឋាន​ថា​បណ្តាល​មក​ពី​ខ្យល់​គរ​រួច​ដួល​ក្នុង​ទឹក​បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង​​ទៅ ​ហើយ​ក៏​បាន​ប្រគល់​សព​ទៅ​ឱ្យ​គ្រួសារ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​